ជប៉ុនៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍នៅថ្ងៃពុធនេះថា មនុស្ស ៤ នាក់ ត្រូវបានស្លាប់ បន្ទាប់ពីឧទ្ធម្ភាគចក្រមួយគ្រឿង បានធ្លាក់នៅខេត្ត Gunma របស់ប្រទេសជប៉ុន។ នេះបើយោងតាមសារព័ត៌មានចិនហួ ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
តាមប្រភពពីប៉ូលិសមូលដ្ឋាន បានឲ្យដឹងថា ឧទ្ធម្ភាគចក្រនេះ បានធ្លាក់នៅភូមិ Ueno ក្នុងខេត្ត Gunma កាលពីវេលាម៉ោងប្រហែល ២ និង ៣០ នាទីយប់ (ម៉ោងក្នុងស្រុក)។
ទូរទស្សន៍ NHK ដកស្រង់សម្ដីពីសាក្សីម្នាក់ បាននិយាយថា ប្រទះឃើញឧទ្ធម្ភាគចក្រនេះ បានហោះហើរទាប មុនពេលដែលបាត់លែងឃើញវា៕
មតិយោបល់