ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

សង្គ្រាមសម្តីទស្សនិកជន រឿង ដេននី ក្វាន់ ស្លៀកសិចស៊ី

ភ្នំពេញៈ ជាមួយនឹងការបង្ហោះរូបភាព៣សន្លឹក របស់ ដេននី ក្វាន់ នៅលើបណ្តាញទំនាក់ទំនង ហ្វេសប៊ុក កាលពីរាត្រីយប់មិញនេះ បានក្លាយជាប្រធានបទមួយសំខាន់ របស់អ្នកលេងហ្វេសប៊ុក ឌឺដងផ្លែការ ឲ្យគ្នា រវាងអ្នករិះគន់ និងគាំទ្រនោះ។
តាមរយៈរូបភាព ៣សន្លឹកនេះ តារា សម្តែង ដែលគ្មានអ្វីសំអាងក្រៅពីភាពសិចស៊ី បញ្ចេញរបស់សំខាន់ពីធម្មជាតិ បានសរសេរនៅលើហ្វេសប៊ុកថា «ស្មើរនេះហើយទើបតែបានញ៉ាំបាយ…!» ។
មួយឃ្លា ភ្ជាប់ជាមួយរូបភាពសិចស៊ី បញ្ចេញសាច់ សស្ញាច បានបង្កើតជាសង្គ្រាម Comments ពោពេញទៅដោយផ្លែផ្កា ឌឺដង ស៊កសៀតដាក់គ្នាទៅវិញទៅមក។

ម្ចាស់គណនេយ្យ​ឈ្មោះ LayTkLy បានComments លើរូបភាពនោះថា « ឆ្ងល់ ដល់ហើយរីសគុណអីមកពីខ្លួនគេស្អាតបានគេស្លៀកឲ្យសំរូបរាងគេមិចអ្នករិះគុណគេខ្លះមុខដូចក្របី រាងដូចជ្រូកស្លៀកពាក់ចឹង ក៏គេមិនមើលដែរ ផ្ញើរជូនអ្នកពូកែរិះគន់ នឹងពូកែច្រណែន»។

គណនេយ្យហ្វេសប៊ុកឈ្មោះ Oun Yaya វិញបាន Commentsថា «អ្នកខ្លះកើតមកជិតងាប់ទៅវិញហើយ មិនដែលបានសិចស៊ីផងតាំងថា ស្ដាយណាស់មិនបានលេងខ្លួនឲ្យហើយ តាំងហួសពេលដើរទើស ដើរច្រណែនគេ ធុញនិងអាអ្នកពូកែ ទើសដល់ហើយ ស្រុកខ្មែរឥឡូវជាប់លេខមួយខាងទើសគេនិយាយអាក្រក់ពីគេ ឯមនុស្សមួយចំនួនវិញ មើលមកខាងក្រៅត្រឹមត្រូវសុភាពល្អណាស់តែការ ពិតអស់សាច់ស៊ីជាគ្នា បើគិតឲ្យដល់ បើគេមិនផុសនាំគ្នាទៅទើសស្អីវិញឆ្ងល់ដល់ហើយខ្មែរ ? »។

សម្រាប់គណនេយ្យ​ហ្វេសប៊ុកឈ្មោះ Visal Dany បាន Comments ថា «មើលទៅដូចមិនញញើតខ្លាចក្រសួងអីតិចសោះថ្ងៃនឹង ប៉ុណ្ណឹងថ្ងៃក្រោយអាចនឹងលើស នឹងធ្វើអីដូចជាផ្គើនដល់គេណាស់ខ្ញុំមិនមែនច្រណែនកញ្ញាទេ តែខ្ញុំចូលចិត្តកញ្ញាណាស់ កុំថតរូបបញ្ចេញពេកអីលាក់ខ្លះទៅ »។

ដោយឡែកម្ចាស់គណនី Rin Sovannarath បាន Comments ថា « ហើយ លោកអ្នកម៉ែឪគេអីគេស្លៀកអីស្លៀកទៅវាយតម្លៃលើការស្លៀកពាក់ហើយ លោកអ្នកចិញ្ចឹមគេហីទើសគេម្លេះបិទភ្នែកទៅចប់ហើយទើសជេគេចឹងប្រហែលគិតថា ឡូយហើយព្រោះសម័យនេះ តែស្ករគេ sexy គេយកលុយគេជួយសង្គមច្រើនចុះពួកជេគេជួយជាតិលើកស្ទួយអីខ្លះហើយ? មើលមនុស្សម្នា ក់គេថ្លឹងថ្លែងទាំងគុណសម្បត្តិនឹងគុណវិបត្តិ »។

បញ្ជាក់ផងដែរ ថាកាលពីថ្ងៃទី១៧ឧសភា តារា សិចស៊ីដេន នីក្វាន់ ត្រូវបានក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ហៅទៅណែនាំរឿងស្លៀកពាក់សិចស៊ីក្រោ យមានបញ្ហាជាមួយនឹងតារារៀមច្បងនាងក្នុងពិភពសិល្បៈនោះ៕

photo_2016-06-07_09-43-31photo_2016-06-07_09-43-31 (2)photo_2016-06-07_09-43-30

មតិយោបល់