ព័ត៌មានជាតិ

រថយន្តស៊ាំយ៉ុង បុកគេស្លាប់ បើករត់ទៅប្លុងចោលនៅក្បែរបន្ទាយប៉េអឹមស្រុកអូរយ៉ាដាវ!

រតនគិរី: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តស៊ាំយ៉ុង បានបុកជាមួយនឹងម៉ូតូវ៉េវ បណ្តាលឲ្យបុរសម្នាក់ស្លាប់ រួចរថយន្តបង្ក ត្រូវបានអ្នកបើកបររថយន្ត បើកយកទៅប្លុងចោលក្បែរបន្ទាយប៉េអឹមស្រុកអូរយ៉ាដាវ រួចចុះគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៨ លើដងផ្លូវជាតិលេខ៧៨ នៅចំណុចមុខភូមិបក់ធំ ភូមិ ប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបង្កឡើងដោយរថយន្តម៉ាក ស៊ាំយ៉ុង ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរពីកើតទៅលិចស្របទិសគ្នា លុះដល់ចំណុចកើតហេតុ បានបុកម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ រ៉ាម បូ ភេទប្រុស អាយុ២៨ឆ្នាំ បណ្តាលឲ្យរងរបួសធ្ងន់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ភ្លាមៗនោះរថយន្តបង្ក បានបើកគេចខ្លួនមកដល់ក្បែរបន្ទាយប៉េអឹមស្រុកអូរយ៉ាដាវ ក៏ប្លុងរថយន្តចោល រួចចុះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបានយករថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូយ៉ាដាវ។ ចំណែកម៉ូតូរក្សាទុកនៅប៉ុស្តិនគរបាលរដ្ឋបាលឃុំប៉ក់ញ៉ៃ រង់ចាំឆ្វើការដោះស្រាយទៅតាមនិតិវិធីច្បាប់។ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់