កំពង់ចាមៈ លោកវរសេនីយ៍ទោ ប៉ាក ជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ស្រ្តីអាយុ២៤ឆ្នាំម្នាក់ជិះម៉ូតូ ម៉ាកឡេត ពណ៌ផ្កាឈូក ទៅបុកគល់ដើមស្វាយ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិគីឡូ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
លោកអធិការនគរបាលស្រុកស្ទឹងត្រង់ បានបញ្ជាក់ពីមូលហេតុ ដោយសារជនរងគ្រោះស្រវឹងស្រា។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើកំណត់ហេតុ ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់