កំពង់ស្ពឺៈ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ នៅលើផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ ៣២-៣៣ ភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
រថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ 2A.6931 អ្នកបើកបរមិនស្គាល់ឈ្មោះ(ចុះរត់គេចខ្លួនបាត់) បើកបរពីកើតទៅលិច មកដល់ចំណុចខាងលើ បានបុកម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GF.8339 ជិះដោយឈ្មោះ សេង រីម ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិកំណប់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា ហើយបត់ឆ្លងផ្លូវពីជើងទៅត្បូង បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ។
ចំពោះវត្ថុតាងទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង។ ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕




មតិយោបល់