ព័ត៌មានជាតិ

រថយន្តតាកូម៉ាបុកម៉ូតូឌ្រីមសង់ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តតាកូម៉ាឆ្លងផ្លូវបែកជាបួនបុកបុរសម្នាក់ជិះម៉ូតូឌ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ២០១៦ បណ្តាលឲ្យខ្ទាតចេញពីលើម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង៥០នាទីយប់ ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម កែងផ្លូវ ១៣៦ សង្កាត់ផ្សាថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាកតាកូម៉ា ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-0313 បើកបរដោយបុរសម្នាក់ឆ្លងផ្លូវព្រះនរោត្តមទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1FU-5084 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន ស្រាប់តែចង់វ៉ារថយន្តតែវ៉ាមិនផុតក៏ត្រូវបានរថយន្តបុកម៉ូតូអូសចូលក្រោមរថយន្ត បណ្តាលឲ្យបុរសម្នាក់ខ្ទាតពីលើម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្តសាម៉ុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកបានវាស់វែងយករថយន្តនឹងម៉ូតូយកទៅរក្សាទុកនៅនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីរង់ចាំដោះស្រាយតាមនិតិវិធីនៃច្បាប់៕

https://youtu.be/4rl0VTa68N0

មតិយោបល់