អគ្គិភ័យឆេះរោងចម្ការមួយកន្លែង បង្កការភ្ញាក់ផ្អើលទាំងមេឃមិនទាន់ភ្លឺ

កំពង់ធំៈ កាលពីវេលាម៉ោង១ ទៀបភ្លឺឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ មានករណីអគ្គិភ័យមួយ
ស្ថិតនៅចំណុចព្រំប្រទល់ ឃុំទំរីង និងឃុំសុចិត្រ ស្រុកសណ្តាន់ បណ្តាលឲ្យឆេះរោងចាំចម្ការ១ខ្នង ធ្វើអំពីឈើប្រក់ស័ង្កសី។

ម្ចាស់រោងចម្ការឈ្មោះ ព្រំ សុខរី ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិខោស ឃុំទំរីង ស្រុកសណ្តាន់ និងប្រពន្ធឈ្មោះ ម៉ា រីណា អាយុ៥០ឆ្នាំ។

សម្ភារខូចខាត រួមមាន៖
– ឆេះរោង១ខ្នងទាំងស្រុងទំហំ៨x១០ម៉ែត្រ
– ឆេះឈើគ្រឿងផ្ទះចំនួន១០ម៉ែត្រគូប
– បង្គោលក្រាក់ចំនួន១៥០០ដើម
– សម្ភារប្រើប្រាស់មួយចំនួនទៀត។

តាមសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុ នៅពុំទាន់ដឹងនៅទ្បើយទេ ដោយកំពុងស្ថិតនៅក្រោមការស្រាវជ្រាវបន្ត ហើយករណីនេះ រថយន្តពន្លត់អគ្គិភ័យ មិនបានចេញអន្តរាគមន៍នោះទេ ដោយសារផ្លូវទៅមិនរួច ( ខែវស្សាមានភ្លៀងធ្លាក់ជោគជាំ)៕

មតិយោបល់