ព័ត៌មានជាតិ

រថយន្តស៊ិនទ្រី បុកម៉ូតូសង់ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់!

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តស៊ិនទ្រី មួយគ្រឿងបើកបរខ្វះការប្រុងប្រយត្ន័បានបុកជាមួយនឹងម៉ូតូសង់ ពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីយប់ ឈានចូលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅម្តុំស្ពានដែក តាមបណ្តោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង នាំយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំដោះស្រាយគ្នាបន្តទៀត៕

មតិយោបល់