ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាក បុកម៉ូតូចំនួន២គ្រឿង បណ្តាលឲ្យមនុស្ស៤នាក់ ស្លាប់និងរងរបួសធ្ងន់

កំពង់ស្ពឺ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃសៅរ៍ ៤រោច ខែបុស្ស ឆ្នាំជូន ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី0២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ២២និង៣០នាទី នៅលើផ្លូវក្រាលកៅស៊ូ ពីសាលាស្រុកបសេដ្ឋ ទៅផ្សារថ្នល់បត់ ត្រង់ចំណុចភូមិត្រពាំងខ្នា ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ០២គ្រឿង បើកបរបញ្រ្ចាសទិសគ្នា ១.ម៉ូតូ០១គ្រឿង ម៉ាកលែត ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1M,6638 បើកបរដោយឈ្មោះ សឿង សារ៉ាត់ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិត្រាំកង់ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (ស្លាប់) អ្នករួមដំណើរ ឈ្មោះ ហោ សុផា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិ-ឃុំជាមួយគ្នារបួសធ្ងន់ ចំណែកម៉ូតូទី២ទៀតម៉ាក់ស្កុបពី ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ 1Q,9322 បើកបរឈ្មោះ តក់ តុលា ភេទប្រុស អាយុ២៣ឆ្នាំ អ្នកបើកបរម៉ូតូម៉ាក់ស្តុបពី នៅភូមិឃុំ ជាមួយគ្នា ឈ្មោះ ចាន់ សុវណ្ណារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ អ្នករួមដំណើរ នៅភូមិ-ឃុំជាមួយគ្នា របួសធ្ងន់ ទិសដៅពីកើតមកលិច លុះដល់ចំណុចកើតហេតុ ក៏មានរថយន្ត០១គ្រឿង មិនស្គាល់អត្តសញ្ញាណ បើកបរពីទិសខាងលិចទៅទិសខាងកើត បានបុកម៉ូតូទាំង០២ ហើយបើករត់គេចខ្លួនបាត់ បណ្តាលឲ្យស្លាប់ប្រុសម្នាក់ របួសធ្ងន់០៣នាក់ ។ ជនរងគ្រោះត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។ ចំណែកសាកសពប្រគល់សាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី។

ចំពោះវត្ថុតាងខាងលើបានយក រក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលពោធិម្រាល ៕

មតិយោបល់