ព្រៃវែងៈ ករណីហិង្សាដោយចេតនាមួយបានកើតឡើងរវាងកូនចុងយកដាវកាប់ឪពុកចុង បណ្តាលឲ្យរបួសចំក្បាលប៉ែកខាងឆ្វេងប្រវែង ៥សង់ទីម៉ែត្រ ជម្រៅដល់ឆ្អឹង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧ និង១៥នាទីយប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចភូមិក្បាលបឹង ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ លន់ ម៉ាក ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិក្បាលបឹង ឃុំអំពិលក្រៅ និងជនរងគ្រោះឈ្មោះ ឡន ម៉ាប់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិជាមួយគ្នា ដែលត្រូវជាឪពុកចុង។
ក្រោយពេលបង្កហេតុជនសង្ស័យបានគេចខ្លួនបាត់ រីឯជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាព។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើកហេតុ បាននាំទុកម៉ូតូមួយគ្រឿង ម៉ាកវ៉េវឆ្លាម ពណ៌ខ្មៅ មករក្សាទុកនៅស្នាក់ការប៉ុស្ដិ៍។
ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកជនសង្ស័យដើម្បីយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕

មតិយោបល់