ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបស្លាកលេខភ្នំពេញ2AK-9798បើកឆ្លងផ្លូវលឿន ត្រូវម៉ូតូបុករះទ្វារទាមទារសំណង៣ម៉ឺនដុល្លារ!

ភ្នំពេញៈ រថយន្តម៉ាកBLUETE(S350)ស៊េរីឆ្នាំ២០១៥មួយគ្រឿង មានតម្លៃថ្លៃបើកបរបត់ឆ្លងផ្លូវលឿនមិនប្រយ័ត្ន ត្រូវម៉ូតូម៉ាកធូដេជិះដោយជនជាតិកូរ៉េប្រុសស្រី២នាក់ចាប់ហ្វ្រាំងមិនទានបុករះទ្វារមុខក្រោយរងការខូចខាតរលាត់ថ្នាំបន្តិចបន្តួចទារសំណង៣ម៉ឺនដុល្លារ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ រសៀល ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយឧកញ៉ាម៉ុងរិទ្ធីចំណុចមុខបុរីប៉េងហួត ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។

រថយន្តម៉ាកBLUETE(S350)ស៊េរីទំនើបឆ្នាំ២០១៥ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ2Ak 9798 គេអះអាងថាតម្លៃថ្លៃរាប់ម៉ឺនដុល្លារ រងការខូចខាតដាច់រលាត់ថ្នាំទ្វារមុខក្រោយផ្នែកខាងឆ្វេងអ្នកបើកបរមិនត្រូវបានគេស្គាល់ឈ្មោះនោះឡើយ។ចំណែកឯម៉ូតូម៉ាកធូដេ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ1CV-7519 បើកបរដោយជនជាតិកូរ៉េ ប្រុសស្រី២នាក់រងរបួសធ្ងន់ម្នាក់នឹងរបួសស្រាលម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តខាងលើបានបើកចេញពីផ្ទះបទឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ស្របពេលនោះក៏មានម៉ូតូមួយគ្រឿងម៉ាកធូដេជិះគ្នា២នាក់ដោយជនជាតិកូរ៉េ តាមផ្លូវឧកញ៉ាម៉ុងរិទ្ធី ពីកើតទៅលិច ដោយសាររថយន្តឆ្លងផ្លូវលឿនពេកចាប់ហ្រ្វាំងមិនទាន់ជ្រុលចង្កូតទៅបុករះទ្វារមុខក្រោយផ្នែកខាងឆ្វេងរថយន្តរងការខូចខាតដាច់រលាត់ថ្នាំបន្តិចបន្តួច។ រីឯអ្នកបើកម៉ូតូទាំង២នាក់រងរបួសធ្ងន់ម្នាក់ស្រាលម្នាក់កំពុងសំរាកព្យាបាលនៅមុនមន្ទីរពេទ្យកាល់ម៉ែត។

ក្រោយកើតហេតុម្ចាស់រថយន្តបានទាមទារសំណងពីម្ចាស់ម៉ូតូចំនួន៣ម៉ឺនដុល្លារតែមិនទាន់ត្រូវគ្នានៅឡើងទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុនិងទាក់ទងជំនាញធ្វើការវាស់វែងបាននាំយករថយន្តនិងម៉ូតូទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់ទាំងសងខាងចូលខ្លួនដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

https://youtu.be/y2YIBCRK7YQ

មតិយោបល់