ព័ត៌មានជាតិ

ស្ត្រី​ម្នាក់​កាត់​ដៃ​ចោល​ដោយសារ​ប៉ូលិស​ដាក់​ខ្នោះ​តឹង​ពេក​

​ប៉ូលិស​នៅ​តំបន់ Pittsburgh បាន​ចាប់ Amy Needham វ័យ ៣៥ ឆ្នាំ​ដើម្បី​ចាប់ខ្លួន​តាម​ដិកា បន្ទាប់មក​​បញ្ចូន​នាង​ទៅកាន់​តុលាការ​។ ដោយសារតែ​ខ្លាច​នាង​រត់​ប៉ូលិស​បាន​ដាក់​ខ្នោះដៃ ហើយ​នាំ​ឡើង​រថយន្ត​បញ្ជូន​មក​កាន់​ស្ថានីយ​ប៉ូលិស​។ នៅពេល​ចូល​ដល់​ពន្ធនាគារ​ដៃ​របស់​នាង​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ហើយ​នាង​បាន​សុំ​ឲ្យ​គ្រូពេទ្យ​ព្យាបាល ប៉ុន្តែ​គ្រូពេទ្យ​បាន​បដិសេធ​។ ព្រោះ​ខ្នោះ​តឹង​ពេក​បណ្តោល​ឲ្យ​សាច់ដុំ​របស់​នាង​មាន​បញ្ហា ហើយ​ធ្វើឲ្យ​ខូចស​សៃ​ប្រាសាទការប​ញ្ជា​រ និង​លំហូរ​នៃ​ឈាម​។ ហេតុនេះហើយ​ដៃ​របស់​នាង​ត្រូវ​តែ​កាត់ចោល បើ​មិន​ដូច្នោះ​ដៃ​របស់​នាង​នឹង​ស្អុយរលួយ​អាច​រីក​រាលដាល​រហូត​ដល់​បាត់បង់​ជីវិត​ថែម​ទៀត​។ ពេលនេះ Needham បាន​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង និង​ទាមទារ​ទឹកប្រាក់ ៧៥,០០០ ដុល្លារ​ជា​ការសង​ជម្ងឺ​ចិត្ត​ដែល​ធ្វើឲ្យ​បាត់បងដៃ​៕

wrist_620x418

មតិយោបល់