បាត់ដំបងៈ លោកវរសេនីយ៍ត្រី ជា វណ្ឌី អធិការរងស្រុកសង្កែ ទទួលផ្នែកចរាចរណ៍ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តឡិចស៊ីសនិងរថយន្តហ៊ីយ៉ាន់ដាយ បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង ៣ និង៣០នាទីរសៀល ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី២ ភូមិសាលាត្រាវ ឃុំកំពង់ពៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយកមធ្យោបាយទាំង២គ្រឿងទៅរក្សាទុកនៅអធិការនគរបាលស្រុកសង្កែ រង់ចាំដោះស្រាយគ្នាតាមនីតិវិធីច្បាប់៕
មតិយោបល់