ព័ត៌មានជាតិ

ជនជាតិចិន៣នាក់ នាំគ្នាជិះទូកកម្សាន្តលេង នៅទំនប់តាសាល ទូកលិចបណ្តាលឲ្យលង់ស្លាប់ម្នាក់

កំពង់ស្ពឺៈ នៅថ្ងៃអាទិត្យ ០៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៣និង១៨នាទី រសៀល មានករណីមនុស្សលង់ទឹកស្លាប់ម្នាក់ជាជនបរទេស នៅចំណុចទំនប់ឥណ្ឌា (ហៅទំនប់តាសាល) ឃុំតាសាល ស្រុកឱរាល ខេត្តកំពង់ស្ពឺ ។

សាកសពជនរងគ្រោះឈ្មោះ CHIN RUOJIAN ភេទប្រុសឆ្នាំកំណើត 25.02. 1994 កាន់លិខិតឆ្លង ដែនលេខ EI8938 123 មានសុពល ភាព25.06.2024 ទិដ្ឋាការប្រភេទ E សុពលភាព 25.07. 2021ជាអ្នកម៉ៅស្វាយចម្ការបន្តពីឈ្មោះ ង៉ែត លីលី ភេទប្រុស មានទីតាំង ខាងលើភ្នំ ។

នៅមុនពេលកើតហេតុ ជនរងគ្រោះ(សាកសព)ជនជាតិចិនខាងលើ បានបបួលគ្នាជាជនជាតិចិន ត្រូវបងប្អូនជីដូនមួយនិងគ្នា មានគ្នាចំនួន០៣នាក់បានទូកម្ចាស់ចម្ការជិះលេង ក្នុងទំនប់តាសាលពលទឹកកំពុងឡើង ហើយបានប្រឡែងគ្នាលេង បណ្តាលឲ្យលិចទូកក្នុងជម្រៅប្រហែល៥ម៉ែត្រ បង្កឲ្យមានអ្នកស្លាប់ម្នាក់និង២នាក់ទៀត ត្រូវបានជួយសង្រ្គោះទាន់ ដោយអ្នកនេសាទ រីឯជនរង គ្រោះមិនអាចជួយសង្រ្គោះបាន មូលហេតុដោយទឹកជ្រៅពេក និងមានស្មៅច្រើននៅខាងក្រោម ៕

មតិយោបល់