ភ្នំពេញៈ សមត្ថកិច្ច បានធ្វើការឃាត់ខ្លូន ជនសង្ស័យចំនួន២នាក់ បន្ទាប់ធ្វើសកម្មភាពឆក់កាបូប នារីម្នាក់បានសម្រេច ហើយបង្កឲ្យនារីរងគ្រោះដូលបោកក្បាលរបួសធ្ងន់។
ហេតុការនេះកើតឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ ទល់មុខវត្តមហាមន្ត្រីក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យទី១ មានឈ្មោះ ស្រេត ម៉ៅ ភេទប្រុស អាយុ២៥ មុខរបរលក់ម៉ូតូ ស្នាក់នៅផ្ទះជួលផ្លូវលេខ៥១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានស្រុកកំណើត នៅភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល និងជនសង្ស័យទី២ ឈ្មោះ ខា ឃីត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងដែក មានស្រុកកំណើត ភូមិឃុំជាមួយគ្នាបើកបរម៉ូតូនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CV-8459 ។
ចំណែកឯជនរងគ្រោះឈ្មោះ ណូ ស្រីនិត ភេទស្រី អាយុប្រមាណជាង២០ឆ្នាំ បើកបរម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខបាត់ដំបង 1F-0890។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះបានកំពុងជិះម៉ូតូ ខណៈនោះក៏ស្រាប់លេចមុខ ជនសង្ស័យមានគ្នាពីរនាក់ បានធ្វើសកម្មភាពឆក់កាបូបនារីរងគ្រោះ ដោយប្រតាយប្រតប់គ្នា បណ្តាលឲ្យនារីនោះបោកក្បាលទៅនឹងថ្នល់ របួសធ្ងន់ ចំណែកឯជនសង្ស័យបានព្យាយាមគេចខ្លួន តែរត់មិនរួចត្រូវសមត្ថកិច្ចខណ្ឌ៧មករា សហការជាមួយសមត្ថកិច្ចខណ្ឌដង្កោ ទើបឃាត់ខ្លួនជនសង្ស័យបាន រីឯនារីរងគ្រោះបញ្ជួនទៅសង្រ្គោះ នៅឯក្លីនីក សុខលាភ។
ក្រោយពេលកើតហេតុ សមត្ថកិច្ច បាននាំខ្លូនជនសង្ស័យ មកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសាងសុំណុំរឿង រួចបញ្ជួនខ្លួនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់