ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តកោះកុង ឃាត់ខ្លួនយុវជនម្នាក់ តាមដីកាបង្គាប់តុលាការ!

កោះកុងៈ យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនតាមដីការបង្គាប់របស់តុលាការ ពីបទហិង្សាដោយចេតនា។

ជនត្រូវចោទខាងលើនេះមានឈ្មោះ សុទ្ធ ដារ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាកម្មករ ស្នាក់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនជនត្រូវចោទរូបនេះ ធ្វើឡើងតាមដីការបង្គាប់របស់តុលាការ ពីបទហិង្សាដោយចេតនា ដែលប្រព្រឹត្តិនៅចំណុចមាត់សមុទ្រមុខសួនសត្វ ក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ បទល្មើសដែលបញ្ញាត្តិឲ្យផ្តន្ទាទោសតាមមាត្រា ២១៨ ចំណុច៣ នៃក្រមព្រហ្មទណ្ឌ ហើយតុលាការបានចេញដីការបង្គាប់ឲ្យចូលខ្លួន ប៉ុន្តែជនត្រូវចោទមិនបានចូលខ្លួន តាមកាលបរិច្ឆេទតាមដីកាបង្គាប់ឲ្យចូលខ្លួននោះឡើយ៕

មតិយោបល់