ព័ត៌មានជាតិ

Update៖ អារ.កប្រពន្ធរួច ចងកសម្លាប់ខ្លួនឯងតាមក្រោយ ផ្អើលទាំងព្រឹកនៅខណ្ឌពោធិ៍សែនជ័យ!

ភ្នំពេញ: ស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ ក្រោយពីត្រូវប្ដីអារកសម្លាប់ រួចបុរសជាជនបង្កក៏ចងកសម្លាប់ខ្លួនឯងតាមក្រោយ នៅក្នុងបន្ទប់ជួលមួយកន្លែង ដែលហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើយនេះ បានកើតទ្បើងកាលពីវេលាម៉ោង៦ និង២០នាទីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបន្ទប់ជួលលេខ ១៣ ភូមិត្រពាំងថ្លឹង៣ សង្កាត់ ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅជុំវិញកន្លែងកើតហេតុ បានបញ្ជាក់ថា នៅមុនពេលកើតហេតុប្តីប្រពន្ធទាំង២នាក់ មិនមានឮសូរសំទ្បេងឈ្លោះប្រកែកគ្នានោះទេ គឺមានសភាពនិយាយគ្នាធម្មតាដូចសព្វដងប៉ុណ្ណោះ លុះព្រឹកថ្ងៃកើតហេតុ គឺនៅថ្ងៃ១១ ខែវិច្ឆិកានេះ ដោយសារអ្នកជិតខាងមិនឃើញប្តីប្រពន្ធទាំង២ បើកទ្វារចេញទៅធ្វើការទើបមានការងើយឆ្ងល់។

ដោយពួកគាត់បានស្រែកហៅជាច្រើនម៉ាត់ នៅតែមិនឆ្លើយ ក៏នាំគ្នាបើកមាត់បង្អួចមើល ស្រាប់តែឃើញស្រ្តីរងគ្រោះ ដែលត្រូវជាប្រពន្ធ បានគេងស្លាប់បាត់បង់ជីវិតទៅហើយ ទើបនាំគ្នាធាក់ទម្លុះទា្វរចូលទៅតែម្តង ពេលចូលដល់ក៏ប្រទះឃើញសុទ្ធតែឈាម នៅពេញក្រោមគ្រែ ហើយបុរសជាប្តីដែលគេស្គាល់ឈ្មោះថា តាខ្លី បានចងកសម្លាប់ខ្លួន នៅក្បែរនោះទាំងរាងកាយអាក្រាតផងដែរ ទើបមានការផ្អើលឆោឡោរដល់ប្រជាពលរដ្ឋនៅក្បែរនោះ ហើយក៏បានរាយការណ៍ដល់សមត្ថកិច្ចប្រចាំមូលដ្ឋាន និងសមត្ថកិច្ចជំនាញ មកធ្វើកោសល្យវិច័យ រួចក៏ប្រគល់សាកសពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

//youtu.be/Xe_Isy0yLO8

មតិយោបល់