ព័ត៌មានជាតិ

ប្រធាន​មន្ទីរអប់រំ​ ត្រូវ​​ប្រកាស​តែងតាំង​​ ទៅ​ជា​អភិបាលរង ​ខេត្ត​បន្ទាយ​មានជ័យ

បន្ទាយមានជ័យ: នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលប្រជុំសាលា ខេត្តបន្ទាយមានជ័យ ត្រូវបាន រដ្ឋាភិបាល ប្រកាសតែងតាំងលោក ឈើយ ចាន់ណា ប្រធានមន្ទីរអប់រំ ទៅជាអភិបាលរងខេត្តបន្ទាយមានជ័យ ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រទ្បាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួម ពីលោក សួន បវរ អភិបាលនៃគណ:អភិបាល ខេត្តបន្ទាយមានជ័យ ព្រមទាំងអភិបាលរងខេត្ត, ក្រុមប្រឹក្សាខេត្ត, លោក លោកស្រីអមដំណើរគណ:អធិបតី និងមន្ត្រីរាជការតាមមន្ទីរ ស្ថាប័ននាៗ កងកម្លាំងសមត្ថកិច្ចទាំងបីស្ថាប័ន យ៉ាងច្រើនកុះករ ។

យោងតាមអនុក្រឹត្យលេខ៨០៣ អនក្រតត ចុះថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០១៦ បានសម្រេច តែងតាំងលោក ឈើយ ចាន់ណា ជាអភិបាលរង នៃគណ:អភិបាល ខេត្តបន្ទាយមានជ័យ ជំនួសតំណែងលោក សួន បវរ ដែលបានឡើងជាអភិបាលខេត្ត ។ នៅក្នុងប្រការពីរនៃអនុក្រឹត្យនោះដែរ លោក ឈើយ ចាន់ណា ត្រូវបានដាក់ពាក្យស្នើសុំស្ថិតនៅក្រៅក្របខ័ណ្ឌដើមផងដែរ ។

លោកអភិបាលរងខេត្តថ្មី ក៏បានឡើងធ្វើការប្តេជ្ញាចិត្ត នឹងបំពេញភារកិច្ច ដែលថ្នាក់លើប្រគល់ជូនឲ្យបានល្អប្រសើរ ,គោរពអនុវត្តដាច់ខាតតាមរដ្ឋធម្មនុញ្ញ និងលិខិតបទដ្ឋានបច្ចេកទេសនានា នៃព្រះរាជាណាចក្រកម្ពុជា ,ខិតខំបំពេញការងារ ឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ពិសេសការថែរក្សាស្ថេរភាព នយោបាយ សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណ: ជូនប្រជាពលរដ្ឋ ខិតខំអភិវឌ្ឍន៍សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តឲ្យមានសោភ័ណភាព ក្លាយជាទីក្រុងស្អាត ផងដែរ ។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ ផ្ដាំផ្ញើដល់មន្ត្រីដែលបានតែងតាំងថ្មី និងមន្ត្រីកំពុងបំពេញការងារ ត្រូវបង្កើនទំនាក់ទំនង សាមគ្គីភាពផ្ទៃក្នុង សិក្សាអភិវឌ្ឍន៍ ចំណេះដឹងបន្ថែម និងយកគំរូល្អរៀមច្បង ឬព្រឹទ្ធាចារ្យជំនាន់មុនៗ ត្រូវមានឆន្ទ:មោះមុត ម៉ឹងម៉ាត់ ក្នុងការបំពេញភារកិច្ច បម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស និងទាន់ពេលវេលាជាពិសេស នៅពេលខាងមុខការប្រគល់ភារកិច្ចពីថ្នាក់កណ្តាលមកថ្នាក់ក្រោម និងមានច្រើនហើយបច្ចុប្បន្ន រដ្ឋាភិបាលកំពុងកែប្រែសេវាសាធារណ: ឲ្យការតែងារស្រួលជូនពលរដ្ឋ ៕

តែងតាំងតំណែង

តែងតាំងតំណែង

តែងតាំងតំណែង

តែងតាំងតំណែង

តែងតាំងតំណែង

តែងតាំងតំណែង

មតិយោបល់