ព័ត៌មានកីឡា

Morata៖ ខ្ញុំមិនដែលមានបំណងចង់ផ្លាស់មកកាន់ Chelsea ឡើយ

ខ្សែប្រយុទ្ធអេស្ប៉ាញ Alvaro Morata ត្រូវបានគេទម្លាយ​ឲ្យដឹងថា កីឡាកររូបនេះ មិនដែលគិតថា រូបគេនឹងមកលេង​ឲ្យក្រុម តោខៀវ Chelsea ឡើយ។

តាមរយ:ការចុះផ្សាយរបស់ Marca ក្នុងប្រទេសអេស្ប៉ាញ បានឲ្យដឹងថា​ ខ្សែប្រយុទ្ធដ៍ឆ្នើម Alvaro Morata បាននិយាយថា រូបគមិនដែលចង់មកលេងឲ្យក្រុមតោខៀវ Chelsea ឡើយ។ ជាការពិតណាស់ ការផ្លាស់មកកាន់ក្រុម​តោខៀវ Chelsea គឺ Morata​ មិនដែលមានបំណងចង់​មកលេងឡើយ ដោយកីឡាករអេស្ប៉ាញរូបនេះ ចង់ផ្លាស់មកកាន់ក្រុមបីសាចក្រហម Manchester United ប៉ុណ្ណោះ។ ក៍ប៉ុន្តែ ក្រុមបីសាចក្រហម Manchester United បែរជាចាប់យក Romelu Lukaku ជំនួសវិញ ជាហេតុធ្វើឲ្យ Morata យល់ព្រមផ្លាស់មកកាន់ Chelsea វិញ។​

យ៉ាងណាក៍ដោយ Morata នៅពេលនេះ កំពុងតែលេងបានយ៉ាងល្អ នៅ Chelsea ដោយតែងតែរក​គ្រាប់បាល់ជារឿយៗ ឲ្យក្លិប។ ម្យ៉ាងវិញទៀត ក្នុងជំនួបជាមួយក្រុម បីសាចក្រហម Manchester United កាលពីុងសប្តាហ៍កន្លងមកនេះ Morata ជាអ្នកទាត់បញ្ចូលទី​​ រក៣ពិន្ទុឲ្យក្រុមតោខៀវ Chelsea ផងដែរ។ គួរបញ្ជាក់ផងដែរថា តាំងពីចាប់អាជីព ក្នងពិភពបាល់ទាត់កន្លងមក Alvaro Morata ជោគជ័យ​បំផុត កាលនៅលេងឲ្យក្រុមសេះបង្កង់ Juventus ថ្វីមិនអាចជួយក្លិបឲ្យឈ្នះ Champion League តែ Morata លេងក្នុងជម្រើស ១១នាក់ដំបូងសឹងគ្រប់ការប្រកួត រួមទាំងធ្វើឲ្យក្លិបចាស់ Real Madrid នាំយករូបគេត្រឡប់មកវិញផងដែរ។

សម្រាប់ Morata ផ្ទាល់ គឺមិនចង់ចាកចេញពី Real Madrid ព្រោះថាក្លិបអេស្ប៉ាញមួយនេះ ជាអ្នកបណ្តុះបណ្តាលរូបគេ និងធ្វើឲ្យគេ មានភាពល្បីល្បាញមកទល់ ពេលបច្ចុប្បន្ននេះ។ ក៍ប៉ុន្តែ ដើម្បីអនាគត់ ទើបតម្រូវឲ្យ Morata ចាកចេញពី Real Madrid មករកក្លិបថ្មី ក្នុងនោះដែរ ខ្សែប្រយុទ្ធអេស្ប៉ាញរូបគេ ក៍ចង់ត្រឡប់មកកាន់ ក្រុម Real Madrid វិញដែរ ប្រសិនបើ Real Madrid ចង់បានវិញនោះ ដោយផ្តល់លក្ខខ័ណ្ឌល្អប្រសើរជាងមុនដល់រូបគេ។

មតិយោបល់