ព័ត៌មានជាតិ

រថយន្ត១គ្រឿង បុកអូសម៉ូតូ បណ្ដាលឲ្យឆេះ ស្លាប់ និងរបួស ៣នាក់ នៅកំពង់ស្ពឺ

ភ្នំពេញៈ លោក តាប់ លន ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ ទទួលផែនចរាចរណ៍ បានប្រាប់ Post News ថា កាលពីវេលាម៉ោង ៥ និង៤០ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តមួយគ្រឿង បុកអូសម៉ូតូពីក្រោម បណ្ដាលឲ្យឆេះផ្នែកខាងមុខនៃរថយន្ត និងម៉ូតូជនរងគ្រោះ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីទ្បូម៉ែត្រលេខ ៥០-៥១ ភូមិញ សង្កាត់កណ្យោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

រថយន្តកុងទីនើ ពាក់ស្លាកលេខ ព្រះសីហនុ 4-A067 បើកមកពីទិសខាងលិច ដល់ចំណុចខាងលើក បានបុកម៉ូតូ C125 សេរី២០១៣ ជិះគ្នា៣នាក់ (ស្រី២នាក់) បើកពីកើតទៅលិច។

អ្នកបើកម៉ូតូឈ្មោះ ធី សឿន ប្រុសអាយុ២៨ឆ្នាំ នៅភូមិតានៃ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ស្លាប់នៅកន្លែងកើតហេតុ ចំណែករួមដំណើរ ជិះក្រោយទី១.ឈ្មោះ សុន ចាន់ថាច ភេទស្រី អាយុ៣២ឆ្នាំ នៅភូមិ ក្បាលទឹក លើឃុំជាំសង្កែរ ស្រុកភ្នុំស្រួច របួសស្រាល និងទី២. ឈ្មោះ ពង់ ណាវិន ភេទស្រី អាយុ១៩ឆ្នាំ នៅភូមិក្បាលទឹក លើ ឃុំជាំសង្កែ ស្រុកភ្នុំស្រួច របួសស្រាល ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ក្រោយកើតហេតុ អ្នកបើករថយន្ត បានចុះរត់គេចខ្លួនបាត់ស្រមោលតែម្ដង៕

មតិយោបល់