ប៉ៃលិនៈ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តប៉ៃលិន ដឹកនាំដោយលោកសាន វិជ្ជាសារ៉ាវុធ និងមន្រ្តីក្រោមឱវាទ បានចុះពិនិត្យទំនិញ ដែលដាក់តាំងលក់នៅផ្សារប៉ាហ៊ី និងគេហដ្ឋានជុំវិញផ្សារ ដោយបានដកហូតទំនិញខូចគុណភាព និងហួសកាលប្រើប្រាស់មួយចំនួន។
ក្នុងនោះរួមមាន ទឹកក្រូចដប មីកំប៉ុង និងប្រហិតចម្រុះខូចគុណភាពចំនួន ១៦គីឡូក្រាម និងបន្តធ្វើតេសបឋមលើមឹក បង្គា សរសៃគុយទាវ និងប្រហិតសាច់គោ ជាលទ្ធផលពុំឃើញមានសារធាតុគីមី ហាមឃាត់នោះទេ។
បច្ចុប្បន្ន ប្រហិតចម្រុះ និងទំនិញដែលខូចគុណភាពខាងលើ ត្រូវបានមន្ត្រីកាំកុងត្រូលខេត្តប៉ៃលិ ដុតកម្ទេចចោលផងដែរ៕
មតិយោបល់