ព្រៃវែងៈ ករណីហិង្សាបុរសម្នាក់ទាស់សម្ដី ក្នុងវង់ផឹកស៊ី យកដាវសាម៉ូរ៉ៃកាប់គ្នា បណ្តាលឲ្យរងរបួសធ្ងន់ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១០និង២៥ នៅចំណុចភូមិចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។
ជនបង្កមានឈ្មោះ សូ ពេជ ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
សមត្ថកិច្ច បានឲ្យដឹងថា បុរសខាងលើ យកដាវសាម៉ូរ៉ៃ កាប់ទៅលើជនរងគ្រោះឈ្មោះ ឯក វង់ ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិឃុំ ជាមួយគ្នា ត្រូវ១ដាវ ចំស្មាខាងស្តាំ និងបំពង់.ក បណ្តាលឲ្យរងរបួសធ្ងន់។
មូលហេតុ៖ ដោយសារមានទំនាស់ពាក្យសម្ដីគ្នា ក្នុងវង់ផឹកស៊ី។ បច្ចុប្បន្ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យខេត្តព្រៃវង ចំណែកជនបង្ក សមត្ថកិច្ចបានចាប់ឃាត់ខ្លួន យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំច្រេស ដើម្បីបំពេញនិតិវិធី ចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់