Post News Media ព័ត៌មានជាតិ អាសូរណាស់! ក្...

អាសូរណាស់! ក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ទៅស្ទូចត្រី រអិលជើងធ្លាក់ចូលទឹកស្រះ លង់ស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ធំ: កាលពីវេលាម៉ោង១ និង២០នាទីរសៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ មានករណីក្មេងប្រុសម្នាក់ បានលង់ទឹកស្លាប់ ស្ថិតនៅភូមិសំពៅមាស ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ តឹក ភក្តី ភេទប្រុស អាយុ០៤ឆ្នាំ ។

ចំណែកមូលហេតុ កើតឡើងខណ:ដែលជនរងគ្រោះទៅស្ទូចត្រី ស្រាប់តែរអិលជើង ធ្លាក់ចូលទឹកស្រះ បណ្តាលឲ្យលង់ស្លាប់តែម្តង។ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕