ឧត្តរមានជ័យៈ លោកអធិការស្រុកត្រពាំងប្រាសាទ បានប្រាប់ Post News ថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ជំពាក់លុយថ្លៃគោយន្តគេ ហើយដល់ម្ចាស់គេទៅទារលុយ មិនព្រមសងលុយនោះទេ បែរជាទាញយកគ្រាប់បែកមកគំរាមទៅវិញ។
ហេតុការណ៍នេះ បានកើតទ្បើងនៅម៉ោង ៥ ល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិត្រាំប៉ោង ឃុំព្រះប្រទ្បាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ជនសង្ស័យមានឈ្មោះ មាស សំអាង ភេទប្រុស អាយុ៥០ ឆ្នាំ ដោយក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែង និងបានឃាត់ខ្លួនជនសង្ស័យខាងលើ យកមកសួរនាំនៅអធិការដ្ឋាននគរស្រុកត្រពាំងប្រាសាទ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្ត ទៅស្នងការនគរបាលខេត្ត ចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់