ព័ត៌មានជាតិ

ករណីដែកធ្លាក់សង្កត់ពីលើបណ្តាលអោយបុរសម្នាក់ស្លាប់…

កណ្តាល:ករណី:ដែកធ្លាក់សង្កត់ពីលើបណ្តាលអោយស្លាប់(ដោយឧបទ្ទវហេតុ)
-កើតហេតុថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៣និង១០នាទីស្ថិតនៅក្នុងឃ្លាំងដែកក្រុមហ៊ុន ក្នុងភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។មានជនរងគ្រោះចំនួនម្នាក់់ឈ្មោះសាំង បូរ៉ាមី ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកម្មករផែបាន(ស្លាប់)។
.បើតាមការបំភ្លឺពីឈ្មោះជា សុផល ភេទប្រុសអាយុ២៧ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិភូមិធំឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ត្រូវជាកម្មករធ្វើការជាមួយជនរងគ្រោះ)បានអោយដឹងថាៈនៅវេលាម៉ោង១៣នឹង០០នាទីមុនពេលកើតជនរងគ្រោះរួមហ្នឹងអ្នកធ្វើការជាមួយគ្នាចំនួន០២នាក់ទៀត ១/ឈ្មោះពឿន សុផាត ភេទប្រុសអាយុ៣៧ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ២/ឈ្មោះសាំង ប៉ូរ៉ាមី ភេទប្រុសអាយុ២៩ឆ្នាំ(ត្រូវជាជនរងគ្រោះ)កំពង់ធ្វើការកាប់កាយដីដាក់រទះដើម្បីយកទៅចាក់នៅក្នុងសួនច្បារខណះពេលកំពង់ធ្វើនោះដល់ម៉ោង១៣នឹង១០នាទីម៉ោងកើតហេតុមេឃក៏ចាប់ផ្តើមធ្លាក់ភ្លៀងខ្លាំងខ្លួនក៏នាំគ្នារត់ទៅជ្រកភ្លៀងនៅក្នុងឃ្លាំងដែកដែលមានចំងាយពីកន្លែងកាប់កាយដីប្រវែង១៨ម៉ែត្រ ពេលនោះខ្លួននឹងឈ្មោះពឿន សុផាត ភេទប្រុសបានទៅយកបាឡែតឈើ មកអង្គុយតែពីរនាក់ចំនែកឈ្មោះសាំង ប៉ូរ៉ាមី ភេទប្រុស(ជាជនរងគ្រោះ)បានស្ទុះទៅយកបាឡែតឈើមួយទៀត នៅគៀនជញ្ចាំងឃ្លាំងកន្លែងទុកដែក ស្រាប់តែពេលនោះដែកក៏រលំមកសង្គត់លើឈ្មោះសាំង ប៉ូរ៉ាមី ភេទប្រុស(ជនជនរងគ្រោះ)ឃើញដូចនោះខ្លួននឹងឈ្មោះពឿន សុផាត ក៏បានស្ទុះទៅជួយតែដោយសារដែកមានទម្ងន់ធ្ងន់ជួយពុំកើតក៏បានហៅរដ្ឋបាលក្រុមហ៊ុនជួយយករថយន្តដើម្បីស្ទូចដែកចេញសង្គ្រោះជនរងគ្រោះតែជនរងគ្រោះឈ្មោះសាំង ប៉ូរ៉ាមី ភេទប្រុសបានស្លាប់បាត់ទៅហើយ។
-តាមការបំភ្លឺពីឈ្មោះពឿន សុផាត ភេទប្រុសអាយុ៣៧ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល បានឆ្លើយបំភ្លឺដូចចម្លើយឈ្មោះជា សុផល ភេទប្រុស ។
.យោងតាមលោកគ្រូពេទ្យនិងសមត្តកិច្ចជំនាញផ្នែកពិនិត្យវិភាគកន្លែងកើតហេតុបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារដែកធ្លាក់សង្កត់ពីលើបណ្តាលអោយស្លាប់ពិតមែន។
.សពជនរងគ្រោះត្រូវបាន​ប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅធ្វើបុណ្យតាមប្រពៃណី ។

មតិយោបល់