ព័ត៌មានជាតិ

រថយន្តក្រុងបើកលឿន ជ្រុលទៅបុកកង់ បណ្តាលឲ្យក្មេងស្រីម្នាក់របួសធ្ងន់!

កំពង់ចាម: លោកអធិការរងស្រុកជើងព្រៃ ទទួលផ្នែកចរាចរណ៍ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តក្រុងនិងកង់ បណ្តាលឲ្យក្មេងស្រីម្នាក់រងរបួសធ្ងន់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១ និង១៥នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៨៦-៨៧ ភូមិត្រពាំងស្លា ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

រថយន្តក្រុងម៉ាកHero Penh ពាក់ស្លាកលេខ ភ្នំពេញ3B.5496 បើកបរដោយឈ្មោះ ផូ ប្រុសតូច ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកពីជើងទៅត្បូង បុកកង់ជិះឆ្លងផ្លូវពីកើតទៅលិច ជនរងគ្រោះឈ្មោះ ហ៊ាង អីមួយ ភេទស្រី អាយុ៧ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ បណ្ដាលឲ្យរបួសធ្ងន់។
មូលហេតុ រថយន្តក្រុងបើកល្បឿនលឿនបណ្តាលឲ្យទៅបុកកង់ជិះឆ្លងផ្លូវ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយកវត្ថុតាងរថយន្តនិងកង់ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ។ អ្នកបើកបររថយន្តបានឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកជើងព្រៃផងដែរ៕

មតិយោបល់