Naw Khamជនឈ្មួញថ្នាំញៀនដ៏ធំម្នាក់នៅមីយ៉ាន់ម៉ានិងក្រុមបក្សពួកបីនាក់ទៀតត្រូវបានកាត់ទោសប្រហារជីវិតទាំងអស់គ្នាដោយតុលាការក្នុងស្រុកមួយនៅភាគខាងនិរតីនៃប្រទេសចិនពីបទសម្លាប់អ្នកនេសាទជនជាតិចិនចំនួន13នាក់នៅកាលពីឆ្នាំ2011ពេលកំពុងនេសាទនៅក្នុងទន្លេមេគង្គ។
ឧក្រិដ្ឋជនបានធ្វើសេចក្តីតវ៉ានូវការកាត់ទោសផងដែរ ប៉ុន្តែតុលាការទីក្រុgKunmingនៃខេត្តYunnanបដិសេធសំណើហើយបានបញ្ជូនរបាយការណ៏នេះទៅដល់តុលាការកំពូលទីក្រុងប៉េកាំងរួចរាល់។របាយការណ៏បានបញ្ជូនទៅនាថ្ងៃទី22កុម្ភះហើយសាលដីកាបានចេញមកនៅថ្ងៃទី24កុម្ភះសម្រេចកាត់ទោសប្រហារជីវិតជនទាំងបួននាក់នេះនៅថ្ងៃទី1ខែមិនាខាងមុខនេះ។ការកាត់ទោសនិងមានការទទួលខុសត្រូវចាត់ចែងដោយប្រមុខរដ្ឋនៃKunming។
គួររំលឹកដែរថាកាលពីខែតុលាឆ្នាំ2011 Naw Khamជាអ្នកផ្តួចផ្តើមគំនិតក្នុងការប្លន់ទូកនេសាទពីររបស់ចិនលើទន្លេមេគង្គដែលមានឈ្មោះHua Ping និង Yu Xingហើយបានចាក់បញ្ចូលថ្នាំដែលបណ្តាលឲ្យអ្នកនេសាទទាំង13នាក់ស្លាប់។ក្រោមការដឹកនាំរបស់Naw Khamកាលពីខែមេសា2011ពួកគេក៏បានចាប់ជំរិតក្រុមអ្នកនេសាទដើម្បីដោះដូរទូកនេសាទដែលពួកក្រុមនេះចង់បានក្រុមប៉ូលីសដែលមានការសហការរវាងប្រទេសចិនឡាវមីយ៉ាន់ម៉ានិងថៃបានបំបែកនិងចាប់ក្រុមទាំងបួននាក់នេះកាលពីឆ្នាំ2012បន្ទាប់ពីត្រូវបានរាយការណ៏ពីហេតុការណ៏ប្លន់សម្លាប់ជនជាតិ13នាក់។
Naw Khamជាមេដឹកនាំក្រុមជួញដូរថ្មាំញៀនប្រដាប់ដោយអាវុធដែលមានអំណាចជាងគេបង្អស់នៅតំបន់ទន្លេមេគង្គដែលហូរកាត់ប្រទេសចិនឡាវមីយ៉ាន់ម៉ាថៃវៀតណាមនិងកម្ពុជាផង៕
ព័ត៌មានជាតិ
មតិយោបល់