ប៉ៃលិនៈ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ក្រុមហ៊ុន Seatel និងអ្នកថ្មើរជើង បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់យ៉ាងរន្ធត់!
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤ និង៤០នាទីល្ងាច ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ផ្លូវជាតិលេខ៥៩ ចំណុចភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
អ្នកបើកបររថយន្តឈ្មោះ មុំ សុខនឿន ភេទប្រុស អាយុ៤៩ឆ្នាំ ស្នាក់នៅភូមិត្រពាំងគ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ បើកបររថយន្តម៉ាក FOTON ក្រុមហ៊ុនSeatel ពាក់ស្លាកលេខ ភ្នំពេញ3D-7370។ ចំណែកជនរងគ្រោះឈ្មោះ រិន រិទ្ធី ភេទប្រុស អាយុ៦ឆ្នាំ ស្នាក់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ស្លាប់នៅនឹងកន្លែងកើតហេតុ ។
មូលហេតុ បណ្តាលមកពីរថយន្តបើកបរមានល្បឿនលឿន៕
មតិយោបល់