បើតាមយោធាជើងទឹកឥណ្ឌា ពេលនេះឥណ្ឌាបានសម្រេចបំណង ដោយបានចូលក្នុងចង្កោម នៃក្រុមប្រទេសដែលមានសមត្ថភាពរចនានិងសាងសង់នាវាផ្ទុកយន្តហោះជារបស់ផ្ទាល់ខ្លួន ផលិតនៅឥណ្ឌា និងដោយស្នាដៃពលរដ្ឋឥណ្ឌា ខ្លួនឯងហើយ។ មិនតែប៉ុណ្ណោះ ឥណ្ឌានឹងមិននៅស្ងៀមទេ យោធាជើងទឹកឥណ្ឌាគាំទ្រនិងជំរុញឱ្យរដ្ឋាភិបាលមាននាវាផ្ទុកទីបីទៀត ដើម្បីអាចប្រកួតប្រជែងជាមួយចិន។ ចិនកំពុងពង្រីកឥទ្ធិពលក្នុងមហាសមុទ្ទឥណ្ឌា ដែលជាដែនអំណាចជាប្រពៃណីរបស់ឥណ្ឌា ក៏កំពុងសាងសាងនាវាផ្ទុកយន្តហោះទីបីដែរ។ ឆ្លៀតពេលកំពុងបង្អួតបង្ហាញនាវាផ្ទុកយន្តហោះដំបូងរបស់ខ្លួន ឥណ្ឌាបានប្រកាសទៅចូលរួមធ្វើសមយុទ្ធរួមជាមួយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តនៅក្នុងមហាសមុទ្ទឥណ្ឌូប៉ាស៊ីហ្វិក ដូចជាវៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ជប៉ុន…
មតិយោបល់