ព័ត៌មានជាតិ

តុលាការកាត់ទោសដាក់ពន្ធនាគារមួយឆ្នាំ លេីបុរសម្នាក់ដែលកាត់ខ្សែ របាំងការពារគោលដៅរបស់សមត្ថកិច្ច ដែលបិទមិនឲ្យធ្វើចរាចរណ៍

បុរសម្នាក់ហ៊ានកាត់ខ្សែរបាំងការពារគោលដៅរបស់សមត្ថកិច្ច ដែលបិទមិនឲ្យធ្វើចរាចរណ៍ នៅខណ្ឌទួលគោក ត្រូវបានចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ លោក ឡុង វណ្ណា បានបើកសវនាការជម្រះផ្ទាល់ ដោយសម្រេចដាក់ពន្ធនាគាររយៈពេលមួយឆ្នាំ តាមមាត្រា៤ និងមាត្រា ១១ នៃច្បាប់ស្ដីពីការទប់ស្កាត់ជំងឺកូវីដ១៩ និងការទប់ស្កាត់ជំងឺឆ្លងរីករាលដាលផ្សេងៗ។

សូមជម្រាបថា អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយយកកូនកាំបិតមកកាត់ខ្សែរបាំងការពារគោលដៅរបស់សមត្ថកិច្ច ដែលហាមមិនឲ្យប្រជាពលរដ្ឋជិះធ្វើចររាចរណ៍ឆ្លងកាត់តាមដងផ្លូវ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មតិយោបល់