ភ្នំពេញៈ បុរសម្នាក់ រួមដំណើរជាមួយមិត្តភក្តិម្នាក់ទៀត បើករថយន្តលឿនពេកជ្រុលចង្កូតទៅបុកក្បាលនាគចែកផ្លូវស្ពានអាកាសស្ទឹងមានជ័យ បែកកង់ខាងមុខខាងឆ្វេងទៅមុខលែងរួច ហើយព្យាយាមប្តូរកង់បម្រុងបន្តដំណើរទៅមុខទៀត តែត្រូវបានសមត្ថកិច្ចឃាត់បានភ្លាមៗ តែមិនបង្កឲ្យមានអ្មករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវមុនីរ៉េត ក្នុងសង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជយ័ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរ និងមិត្តភក្តិម្នាក់ទៀត បើករថយន្តម៉ាកមីស៊ុយមីសីុត្រាយតុង ២បាំង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-4664 បើកបរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏បានបួងចង្កូតមកឆ្វេងផ្លូវក្រោមដីបានជ្រុលទៅបុកក្បាលនាគចែកផ្លូវបណ្តាលឲ្យវៀចបន្តិចបន្តួច។ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានជ្រុលទៅមុខបានប្រមាណជាង៣០ម៉ែត្របែកកង់ខាងទៅលែងរួច ភ្លាមៗនោះម្ចាស់រថយន្តបានចុះមកប្តូរកង់បម្រុងបើកគេចខ្លួនតែត្រូវបានកម្លាំងល្បាតសមត្ថកិច្ចខណ្ឌមានជ័យឃើញបានទៅសួរនាំនិងបានឃាត់រថយន្តនិងម្ចាស់ផងដែរ តែសំណាងល្អមិនមានអ្មកណារងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះគ្នាទៅតាមផ្លូវច្បាប់បន្តទៀត៕
មតិយោបល់