ភ្នំពេញៈ នារីម្នាក់បើករថយន្តព្រុសដល់ផ្លូវបត់ជាន់ហ្គាច្រឡំស្មានថា ហ្វ្រាំង បានបុកចូលទៅក្នុងផ្ទះល្វែងមួយខ្នង របស់បុរីហុកឡាយ ដែលទើបសាងសង់ថ្មីមុនម្ចាស់ផ្ទះមកសម្ភោធ សំណាងណាស់មិនបង្កឲ្យមាននរម្នាក់រងរបួសទ្បើយ។
ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវបេតុង ភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្ត១គ្រឿង ម៉ាកព្រុសពណ៌កណ្តុលប្រមេះ ពាក់ស្លាកលេខភ្នំពេញ ២AP ២៥៥៣ បើកបរដោយនារីម្នាក់ ពុំស្គាល់អត្តសញ្ញាណ ក្នុងនោះមានក្មេង២នាក់ រួមដំណើរជាមួយ បានបើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចផ្លូវត្រូវបត់ តែមិនបានបត់នោះទេ ដោយជាន់ហ្គាថែម ក៏ជ្រុលទៅបុកចូលផ្ទះល្វែងបុរីហុកឡាយ ដែលទើបនិងធ្វើរួចលាន់ឮសំទ្បេងដូចរន្ទះ ខណៈម្ចាស់ផ្ទះបានចាក់សោទុកចោល ដោយមានទ្វារ២ជាន់ ត្រូវបានរថយន្តនោះ បុកទម្លាយទ្វារចូលទៅខាងក្នុងផ្ទះ បណ្ដាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំណែកនារីបើករថយន្តបង្ក បានបើកទ្វាររថយន្តចេញ ដោយនាំក្មេង២នាក់ដើរទៅបាត់ បន្សល់ទុកតែរថយន្ត នៅកន្លែងកើតហេតុប៉ុណ្ណោះ។
មួយសន្ទុះក្រោយមកទើបឃើញ មានតំណាងម្ចាស់រថយន្តចូលមកដោះស្រាយគ្នា ជាមួយម្ចាស់ផ្ទះ ដោយចេញថ្លៃខូចខាតទាំងអស់ ដើម្បីបញ្ចប់រឿង ហើយរថយន្តត្រូវម្ចាស់ យកទៅជួសជុល ដោយខ្លួនឯង។
ករណីខាងលើនេះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជយ័៣ បានព្យាយាមលាក់បាំង ហើយមិនឲ្យអ្នកសារព័ត៌មានថត យកស្លាកលេខរថយន្តនេះទេ៕
មតិយោបល់