កណ្តាល: ទីតាំងដែលស្តុកទុកម៉ូតូជាច្រើនគ្រឿងពោលគឺ លំនៅដ្ឋានទទួលផលចោរកម្ម និងធ្វើអាជីវកម្មគ្មានច្បាប់អនុញ្ញាត្តិ ត្រូវបាននគរបាលក្រុងតាខ្មៅ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការខេត្តកណ្តាល ដោយមានការសម្របសម្រួល ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល បានចុះប្រតិបត្តិការឆែកឆេរ និងរកឃើញម៉ូតូ២៥គ្រឿង។
ហេតុការណ៍ចុះឆែកឆេរ បានធ្វើទ្បើងកាលពីវេលាម៉ោង២ និង៣០នាទីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះរបស់ឈ្មោះ ស៊ុយ កុសលស្ថិតក្នុង ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា ជនល្មើសម្នាក់ ឈ្មោះ ស៊ុយ កុសល ហៅចិន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់ដូរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
វត្ថុតាងចាប់យក រួមមានម៉ូតូចំនួន ២៥គ្រឿងដូចខាងក្រោម៖
១-ម៉ាក Icon ស្លាកលេខ កណ១S៣៨៣៥
២-ម៉ាក HONDA ១២៥ ស្លាកលេខ កណ១V២៦០៣
៣- ម៉ាកToday ស្លាកលេខ ១FK-៤៣៧៨
៤-ម៉ាកហុងដា១២៥ ស្លាកលេខក្រចេះ ១D-៣៥០៧
៥-ម៉ាកSCOOPYផ្លាកលេខកំពង់ស្ពឺ១J៨៥៨៣
៦-ម៉ាកហុងដា១២៥ ស្លាកលេខ ភ្នំពេញ ១BY-១៤៨៥
៧-ម៉ាកហុងដា១២៥ ស្លាកលេខភ្នំពេញ ១FX-៨៦៦៥
៨-ម៉ាកWave ស្លាកលេខភ្នំពេញ ១BQ-២៦៧៦
៩-ម៉ាកVIVA ស្លាកលេខភ្នំពេញ ១AI-៩១៧៦
១០-ម៉ាកYAMAHAFZ ស្លាកលេខភ្នំពេញ ១CK-៩៥២៧
១១-ម៉ាកSCOOPY ស្លាកលេខភ្នំពេញ ១FE-៥០៩៧
១២-ម៉ាកហុងដា១២៥ គ្មានស្លាកលេខ
១៣-ម៉ាកVIVa ស្លាកលេខ រដ្ឋ១៦.១.០១១២
១៤-ម៉ាកNex ស្លាកលេខភ្នំពេញ ១FA-៤២៨៩
១៥-ម៉ាកSmash ស្លាកលេខភ្នំពេញ ១AV-៩៥២៨
១៦-ម៉ាកហុងដា Wave ស្លាកលេខភ្នំពេញ ១GM-៧០៨៩
១៧-ម៉ាក ហុងដា១២៥ គ្មានស្លាកលេខ
១៨-ម៉ាកToday ស្លាកលេខភ្នំពេញ ១FJ-៩៩៦៥
១៩-ម៉ាកLets ស្លាកលេខភ្នំពេញ ១CS-២០៧៤
២០-ម៉ាកToday ស្លាកលេខភ្នំពេញ ១V-០៩៩៨
២១-ម៉ាកSCOOPY ស្លាកលេខភ្នំពេញ ១DG-៧៦៩៩
២២-ម៉ាកLetsកូនទាគ្មានផ្លាកលេខ
២៣-ម៉ាកICon ស្លាកលេខភ្នំពេញ ១AR-០៨៦៩
២៤-ម៉ាកហុងដា១២៥ ស្លាកលេខពោធិ៍សាត់ ១D-៥១២៥
២៥-ម៉ាកហុងដា១២៥ គ្មានស្លាកលេខ។
លោកអធិការបានបញ្ជាក់ថា៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ២និង៣០នាទីរសៀល ដោយទទួលបានបញ្ជាពីឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងទទួលផែននគរបាលយុត្តិធម៌ដឹកនាំផ្ទាល់
ដោយលោក វរ:សេនីយ៍ទោ ស កែវពិសិដ្ឋ អធិការ នគរបាលក្រុងតាខ្មៅ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងមានការសម្របសម្រួលដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកណ្តាល បានធ្វើការត្រួតពិនិត្យឆែកឆេរ លំនៅដ្ឋានរបស់ឈ្មោះ ស៊ុយ កុសល ដែលធ្វើអាជីវកម្មខុសច្បាប់ បានរកឃើញម៉ូតូខាងលើ ដោយមានឯកសារ
សំគាល់ខ្លះ ហើយភាគច្រើនពុំមានឯកសារសំគាល់ឡើយ។
នៅចំពោះមុខសមត្ថកិច្ច ជនល្មើសបានសារភាពថា ខ្លួនពិតជាបានទទួលបញ្ចាំម៉ូតូដូចខាងលើ ដោយមានឯកសារខ្លះ ពុំមានឯកសារខ្លះ ហើយក្នុងចំណោមម៉ូតូខាងលើ គឺខ្លួនទិញដាច់បានចំនួនពីរគ្រឿង ក្នុង ១គ្រឿងតម្លៃ១៥០ដុល្លារ។
បច្ចុប្បន្នជនល្មើស ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់