ខ្សែប្រយុទ្ធអេស្ប៉ាញ Fernando Torres បានសម្រេចចិត្តមិនផ្លាស់ទៅកាន់លីគកំពូលរបស់វ្រទេសចិនឡើយ ដោយកីឡាកររូបនេះ នឹងផ្លាស់មកកាន់ក្របខ័ណ្ឌ Premier League វិញ។
ថ្វីបើទម្រង់លងរបស់អតីតខ្សែប្រយុទ្ធឆ្នើមក្រុមហង្សក្រហម Liverpool និងក្រុមតោខៀវ Chelsea កីឡាករ Fernando Torres នៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីក្រុម នៅ Premier League ។ ជាក់ស្តែងណាស់ បតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ក្រុម Southampton និង Newcastle United បានចាប់អារម្មណ៍ ក្នុងការចង់បានខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះ។ តាមរយៈប្រភពខាងលើនេះ Torres នឹងមិនទៅលេងនៅចិនឡើយ ព្រោះថា នៅចិនអាចធ្វើឲ្យ ប្រជាប្រិយរបស់ តារាស៊ុតដ៍ឆ្នើមរូបនេះ អាចធ្លាក់ចុះក៍ថាបាន។ ក៍ប៉ុន្តែ ការវិលមកកាន់ Premier League វិញ អាចធ្វើឲ្យ Torres នៅតែមានប្រជាប្រិយ ភាព ក្នុងពិភពបាល់ទាត់ដដែល ថ្វីបើមិនលេងឲ្យក្រុមធំៗ តែ Premier League គឺជាចាប់អារម្មណ៍របស់អ្នកទស្សនាបាល់ទាត់ ពិភពលោក។
ដូច្នេះហើយ ខ្សែប្រយុទ្ធដែលពោរពេញទៅដោយបទពិសោធន៍ និងជាអ្នកស៊ុតដ៍ឆ្នើម កាលពីអតីតកាល នឹងវិលមកកាន់ Premier League វិញហើយ នៅក្នុងពេលដ៍ខ្លីខាងមុខនេះ ។ អ្នកទស្សនាបាល់ Premier League នឹងបានឃើញវត្តមានសារជាថ្មី របស់ខ្សែប្រយុទ្ធ Fernando Torres សារជាថ្មី ម្តងទៀតជាក់ជាមិនខាន។
មតិយោបល់