ព្រះសីហនុៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៥និង១៥នាទី ស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ក្រុង-ខេត្តព្រះសីហនុ មានករណីអគ្គិភ័យឆេះឡរោងចក្រកុងផ្លាគេសានដុង អគារលេខ១៨ បណ្ដាលឲ្យឆេះឡ២ ទាំងស្រុង នឹងរាលដាលដល់ខាងក្នុង ប្រហែល៥គុណ៦ម៉ែត្រ។
នគរបាលខេត្តបានឲ្យដឹងថា មូលហេតុឡខុសបច្ចេកទេស ។ ករណីនេះបណ្តាលឲ្យមានអ្នករងរបួស៤នាក់ កម្មករខ្មែរ៣ និងចិនម្នាក់។ ករណីខាងលើប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្តព្រះសីហនុចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់៨ឡាន ៕




មតិយោបល់