ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច

សៀវភៅមគ្គុទ្ទេសក៍សហគមន៍សេដ្ឋកិច្ចអាស៊ានសម្រាប់អាជីវកម្មនៅកម្ពុជាត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ភ្នំពេញៈ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) បានធ្វើការផ្សព្វផ្សាយ “សៀវភៅមគ្គុទ្ទេសក៍ស្ដីពីសហគមន៍សេដ្ឋកិច្ចអាស៊ានសម្រាប់អាជីវកម្មនៅកម្ពុជា” ដែលបានរៀបចំធ្វើឡើង កាលពីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦នេះ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃទី៧ ខែមិថុនានេះ បានឲ្យដឹងថា ក្រសួងពាណិជ្ជកម្ម បានបើកពិធីសម្ពោធសៀវភៅនេះ ទៅកាន់តំណាងរបស់រាជទូត រដ្ឋទូតបរទេសប្រចាំនៅកម្ពុជា ឥស្សរជន និងក្រុមហ៊ុនក្នុងស្រុក ក្រៅស្រុកឲ្យបានស្វែងយល់អំពីគន្លឹះនៃសារៈសំខាន់ក្នុងការធ្វើអាជីវកម្ម។

លោក រាជ រ៉ា បានសង្កត់ធ្ងន់លើសារសំខាន់របស់ការយល់ដឹងអំពីសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) សម្រាប់កម្ពុជាក្នុងការចូលរួម និងទទួលផលចំណេញពីឱកាសទាំងឡាយណា ដែលបានផ្ដល់ឲ្យក្រោមយន្តការសមាហរណកម្មតំបន់មួយនេះ។

ការចាប់ផ្ដើម AEC នៅខែធ្នូ ឆ្នាំ២០១៥ បាននាំមកនៅលំហូដោយសេរីចំពោះទំនិញសេវាកម្ម ពលកម្ម មូលធន និងវិនិយោគ ហើយសៀវភៅនេះ នឹងផ្ដល់ព័ត៌មានសំខាន់ ដើម្បីឲ្យក្រុមហ៊ុននានាត្រៀមខ្លួនចូលរួម ព្រមទាំងយល់ដឹងរឹតតែច្បាស់អំពី AEC ។

គោលគំនិតរបស់សៀវភៅមគ្គុទ្ទេសក៍មួយនេះ គឺដើម្បី “(១) បង្កើនសមត្ថភាពសមាជិក CAMFEBA ក្នុងការយល់ដឹងកាន់តែប្រសើឡើងនូវផលប៉ះពាល់ពី AEC ពាក់ព័ន្ធនឹងជំនាញ លំហូការងារ និងចំណាកស្រុក និង (២) CAMFEBA ផ្ដល់នូវសកម្មភាពថ្មីៗបន្ថែមទៀត (ព័ត៌មាន ឬការសង្ខេប) ជូនដល់សមាជិកស្ដីពី AEC”

ក្រោមគោលគំនិតនេះ សៀវភៅមគ្គុទ្ទេសក៍នឹងសង្ឃឹមថា អាចសម្រេចបានគោលដៅចំនួន ៣ គឺ “(១) ជួយម្ចាស់អាជីវកម្ម (ធំ និងតូច) សមាគមអាជីវកម្ម អ្នកគ្រប់គ្រងធនធានមនុស្ស និងបុគ្គលិកក្រុមហ៊ុនឲ្យយល់ដឹងពី AEC និងផលពាក់ព័ន្ធដល់អាជីវកម្ម (២) ជួយពួកគេឲ្យរៀបចំខ្លួនកាន់តែប្រសើរសម្រាប់ AEC និង (៣) វាយតម្លៃពីតម្រូវការទាក់ទងនឹង AEC”

photo_2016-06-07_14-56-13photo_2016-06-07_14-56-15photo_2016-06-07_14-56-17photo_2016-06-07_14-56-20photo_2016-06-07_14-56-22photo_2016-06-07_14-56-25photo_2016-06-07_14-56-27photo_2016-06-07_14-56-29photo_2016-06-07_14-56-32photo_2016-06-07_14-56-36

មតិយោបល់