ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សម្តេចតេជោផ្តល់ប្រាក់៥២០០០ដុល្លារ ជួសជុលដំបូលផ្សារ “សាមគ្គីទីរួមខេត្តកំពត”

កំពតៈ ក្រោយពីបានជួបសំណេះសំណាលជាមួយបងប្អូនអាជីវករផ្សារសាមគ្គីកំពត និងស្តាប់សំណូមពរពីបងប្អូន ដែលជួបបញ្ហារឿងដំបូលផ្សារពុកផុយធ្លុះធ្លាយនោះរួចមក។

នៅព្រឹកថ្ងៃទី៧ មិថុនានេះលោក ចាន់ ចេស្តា អភិបាលនៃគណៈអភិបាលខេត្តកំពត និងថ្នាក់ដឹកនាំបាននាំយកថវិកា ចំនួន៥២០០០ដុល្លារ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅផ្តល់ជូន គណៈកម្មការគ្រប់គ្រងផ្សារ ដើម្បីជួយសាងសង់ដំបូលថ្មី នៃអាគារផ្សារ “សាមគ្គីទីរួមខេត្តកំពត” ស្ថិតក្នុងសង្កាត់កំពង់បាយ ក្រុងកំពត។

កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរ ឆ្លងកាត់ទីរួមខេត្តកំពត ហើយសម្តេចក៏បានឈាងចូល និងចុះសួរសុខទុក្ខក្រុមអាជីវករក្នុងផ្សារ “សាមគ្គីទីរួមខេត្តកំពត” រយៈពេលជាង១ម៉ោង ដែលធ្វើឲ្យក្រុមអាជីវករ និងប្រជាពលរដ្ឋយ៉ាងច្រើនអបអរសាទ និងស្វាគមន៍ ដោយក្តីគោរពស្រឡាញ់ និងនឹករលឹកក្រៃលែង៕

photo_2016-06-07_15-04-47photo_2016-06-07_15-04-49

មតិយោបល់