កណ្តាលៈ បុរសម្នាក់ជាជនជាតិវៀតណាម មានជំងឺប្រចាំកាយ (ជំងឺ អេដស៍) បានសម្រេចចិត្តធ្វើអត្តឃាតចងក សម្លាប់ខ្លួនឯង នៅផ្ទះសំណាក់ អេ រ៉ា ស្រុកកៀនស្វាយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅចំណុច ផ្ទះសំណាក់អេវ៉ា ភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ម្ចាស់ផ្ទះសំណាក់អេវ៉ា ឈ្មោះ សេង សុចិន្ដា ភេទស្រី អាយុ ៤៦ឆ្នាំ(ខ្មែរ) មុខរបរលក់ដូរ មានទីលំនៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ចំណែកសាកសពមានឈ្មោះ ចាន់ សុខជាតិ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិវៀតណាម មុខរបរដើរលក់នំ មានទីលំនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នគរបាលជំនាញស្រុក កៀន ស្វាយ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១០នឹង៣០នាទី ម្ចាស់ផ្ទះសំណាក់ឈ្មោះ សេង សុចិន្តាភេទស្រី បានឡើងទៅមើលបន្ទប់ក្នុងផ្ទះរបស់គាត់ដែលបានជួលឲ្យភ្ញៀវ ស្នាក់នៅមានចំនួនប្រាំបន្ទប់ តែមានភ្ញៀវតែមួយបន្ទប់ទេស្នាក់នៅជាប់គ្នាចំនួនប្រាំថ្ងៃហើយគិតមកដល់ថ្ងៃកើតហើយភ្ញៀវមកជួលបន្ទប់គាត់មានជម្ងឺប្រចាំកាយ (អេដស៍HIV) ដោយយកថ្លៃបន្ទប់ចំនួន២០,០០០រៀល(ពីរម៉ឺនរៀល)ក្នុងមួយថ្ងៃដោយអោយប្រាក់បានចំនួនបីថ្ងៃ លុះដល់ថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុដូចខាងលើម្ចាស់ផ្ទះបានឡើងទៅហៅទ្វាហើយគោះទ្វាទៀត តែមិនមានសំលេងឆ្លើយតប ពេលនោះម្ចាស់ផ្ទះបានអើតមើលតាមបង្អួចកញ្ចក់ឃើញ ជនរងគ្រោះខាងលើចងកស្លាប់បាត់ទៅហើយ លុះដល់ម៉ោង១ និង៣០នាទីថ្ងៃ ខែ ឆ្នាំដដែរទើបឈ្មោះសេង សុចិន្ដាភេទស្រីបានរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍គគីរ ក្រោយពីទទួលបានពត៌មាន កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគគីរ សហការណ៍ជាមួយកំលាំងផ្នែកពិនិត្យស្រុកកៀនស្វាយ កំលាំងជំនាញការិយាល័យកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល អាជ្ញាធរភូមិ ឃុំ និងពេទ្យឃុំធ្វើការពិនិត្យសាកសពខាងលើ ការសន្និដ្ឋានសពខាងលើស្លាប់ដោយសាចងកពិតប្រាកដមែន៕
មតិយោបល់