ព័ត៌មានជាតិ

ផឹកទឹកត្នោតជូរ! ស្រវឹងដេញកាប់គ្នារបួសធ្ងន់ម្នាក់

កណ្តាលៈ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈដែលកំពុងផឹកស៊ីត្រូវក្រុមជនដៃដល់ ឌឺដងដេញកាប់គ្នា បណ្តាលអោយដាច់សាច់ខ្នងជាទម្ងន់ បន្ទាប់មកក្រុមជនដៃដល់បានរត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនដៃដល់បានម្នាក់។

ហេតុការណ៍នេះបានកើតកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះឈ្មោះ ឈុំ ចាប រស់នៅភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។

នគរបាលស្រុកមុខកំពូលបានប្រាប់អោយដឹងថា ជនរងគ្រោះឈ្មោះ វុន វិនភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរ កសិករ។ ជនសង្ស័យឈ្មោះ រុន រ៉ា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិព្រែកព្រៀល សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ក្រុងភ្នំពេញ មុខរបរ កម្មករសំណង់(ឃាត់ខ្លួន) និងបក្ខពួកប្រហែល៨នាក់ មិនស្គាល់អត្តសញ្ញាណមួយចំនួនទៀត។

នគរបាលបញ្ជាក់ថា តាមចម្លើយបំភ្លឺរបស់សាក្សីឈ្មោះ វឿន វៃ ភេទប្រុសអាយុ២០ឆ្នាំ នៅភូមិថ្មី ឃុំស្វាយអំពារ បានបំភ្លឺថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៨យប់ ជនរងគ្រោះបានផឹកទឹកត្នោតជូរនៅរោងលក់ទឹកត្នោតជូ មិនស្គាល់ឈ្មោះនៅខាងជើងផ្ទះឈ្មោះផល(កូនក្រមុំ)ចម្ងាយប្រហែល៥០ម៉ែត្រជាមួយឈ្មោះ វឿន វៃ ឈ្មោះ ស្រស់ និងឈ្មោះ រស់។
រហូតដល់ម៉ោង៨ និង៣០នាទីយប់ ឈ្មោះរស់ និងឈ្មោះស្រស់ បានឈប់ផឹកទឹកត្នោតជូរ ហើយបាននាំគ្នាចេញទៅមុននៅសល់តែជនរងគ្រោះនិងឈ្មោះ វឿន វៃ ផឹកបន្តទៀត។ រហូតដល់ម៉ោង៨ និង៥០នាទី ទើបឈប់ផឹកហើយនាំគ្នាអង្គុយលើគ្រែមុខរោងលក់ទឹកត្នោតជូរ។

បន្ទាប់មកជនរងគ្រោះបានដើរទៅផ្ទះបងប្អូននៅខាងត្បូងរោងការ រហូតដល់ម៉ោង៩ និង១០នាទី ជនរងគ្រោះបានរត់មករោងលក់ទឹកត្នោតជូរវិញដោយជនសង្ស័យនិងបក្ខពួកប្រហែល៨នាក់ដេញពីក្រោយមកដល់មុខរោងលក់ទឹកត្នោតជូរ ជនសង្ស័យបានកាប់ជនរងគ្រោះមួយកាំបិតបុ័ងតោចំស្លាបប្រចៀវខាងឆ្វេងហូរឈាមយ៉ាងខ្លាំង។ បន្ទាប់មកឈ្មោះសាន បានសួរជនសង្ស័យនៅផ្ទះឈ្មោះ ជយ័ គីន ថា«អ្នកណាកាប់អាវិន»តែជនសង្ស័យមិនឆ្លើយពេលនោះឈ្មោះ វឿន វៃ បានចង្អុលមុខជនសង្ស័យប្រាប់ទៅឈ្មោះសាន ថា«ម្នាក់និងហើយជាអ្នកកាប់អាវិន» ស្រាប់តែពេលនោះជនសង្ស័យបាននិយាយថាអញបានកាប់វាមែន។

បន្ទាប់មកជនរងគ្រោះត្រូវក្រុមគ្រួសារនាំយកទៅព្យាបាលនៅពេទ្យរកាកោងឃុំរកាកោងទី១។ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ឃាត់ខ្លួនបញ្ជូនមកប៉ុស្តិ៍បន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់