តាកែវៈ កាលពីវេលាម៉ោង ១១ និង១៥នាទីយប់នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាក្នុងគ្រួសារ នៅភូមិរមៀត ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។
ជនសង្ស័យឈ្មោះ សួង ឡាយ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ ប្រដាប់ដោយកាំបិត និងដែក បានយកមកគំរាម រកកាប់ និងវាយទៅលើម្ដាយបង្កើតរបស់ខ្លួន ឈ្មោះង៉ែត ថា អាយុ៤៩ឆ្នាំ ព្រមទាំងបានវាយបំផ្លាញពាងទឹកចំនួន១ និងខាប់ដាក់ស្រាចំនួន០៣ រងការខូចខាត
ទាំងស្រុង។
តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីខាងលើ គឺបណ្តាលមកជនសង្ស័យ ខឹងនឹងម្តាយស្ដីបន្ទោសឲ្យខ្លួន ហើយបច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់