តាកែវៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់់។
ករណីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៧ និង៥នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រ៣៤- ៣៥ ត្រង់ចំណុចភូមិហនុមាន ឃុំក្រាំងគង់ ស្រុកបាទី ខេត្តតាកែវ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហង់ កូ ភេទប្រុស អាយុ៤៨ឆ្នាំ បើកបរម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1AW-4634 ស្នាក់នៅភូមិត្រពាំងលើក ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ និងម្ចាស់រថយន្តមិនត្រូវបានស្គាល់
អត្តសញ្ញាណច្បាស់នោះទេ បើកបររថយន្តមួយគ្រឿង ម៉ាកហ្វតរ៉ែនជ័រ ពណ៌ស ពាក់ស្លាកលេខរដ្ឋ12.2.0369។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ គេឃើញរថយន្ត និងម៉ូតូបានបើកបញ្រ្ចាសទិសគ្នា លុះដល់ចំណុចកើតហេតុ រថយន្តបានជ្រុលចង្កូតទៅបុក ម៉ូតូពេញមួយទំហឹង បណ្តាលឲ្យបុរសបើកបរម៉ូតូរងរបួសធ្ងន់ រួចបញ្ជូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យលោកសង្ឃ។ ចំណែកឯម្ចាស់រថយន្ត បានគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ សមត្ថកិច្ច បាននាំយកវត្ថុតាងមករក្សទុក នៅឯអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕
មតិយោបល់