ព័ត៌មានបច្ចេកវិទ្យា

Android Oreo 8.1 នឹងឆ្លាតអាចចាប់ App ណាស៊ីថ្មទូរសព្ទខ្លាំងបាន!

Google តែងផ្តោតការយកចិត្តទុកដាក់ខ្លាំងចំពោះបញ្ហាថាមពលថ្មនៅលើឧបករណ៍ដំណើរលើប្រព័ន្ធប្រតិបត្តិការចល័តរបស់ខ្លួន។ ជាក់ស្តែង តាមរយៈ Android Oreo កំណែថ្មី ក្រុមហ៊ុនបានបន្ថែមមុខងារថ្មីមួយ ដែលវាអាចរាយការណ៍ប្រាប់ឈ្មោះកម្មវិធី ឬ App ណាដែលកំពុងធ្វើឱ្យថាមពលថ្មទូរសព្ទឆាប់អស់។ បន្ទាប់មក លោកអ្នកនឹងអាចកំណត់ឱ្យកម្មវិធីនោះបន្ថយឥទ្ធពលរបស់វាចំពោះថ្មបាន ហើយបើមិនមានប្រសិទ្ធភាព លោកអ្នកអាចលុបវាចេញពីទូរសព្ទបាន។


មុខងារថ្មីនេះ ត្រូវបានដាក់បញ្ចូនទៅក្រុមអ្នកអភិវឌ្ឍកម្មវិធីពិនិត្យមើលហើយ។ ដូច្នេះ យើងសង្ឃឹមថា វានឹងត្រូវបានដាក់បញ្ចូលក្នុងប្រព័ន្ធ Android 8.1 សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូននាពេលឆាប់ៗខាងមុខ។

បញ្ជីរាយម៉ូឌែលស្មាតហ្វូន ដែលនឹងអាចកែឡើង Android Oreo 8.0

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ មានតែស្មាតហ្វូនមួយភាគតូចប៉ុណ្ណោះដែលត្រូវបានដាក់ឱ្យដំណើរការលើប្រព័ន្ធ Android Oreo។ ប៉ុន្តែ តាមការសន្យារបស់ក្រុមហ៊ុនផលិតស្មាតហ្វូននានា កន្លងមកថា ពួកគេនឹងពាំនាំប្រព័ន្ធប្រតិបត្តិការចល័តជំនាន់ថ្មីបំផុតនេះ ទៅដល់អ្នកប្រើប្រាស់នាចុងឆ្នាំ ២០១៨ ខាងមុខ៕

ប្រភពព័ត៌មានៈ knowyourmobile

 

មតិយោបល់