ភ្នំពេញៈ បុរសម្នាក់ទៅផឹកស៊ីនៅផ្ទះមិត្តភក្តិ ដែលជាផ្ទះម៉ាស្សា ដល់ពេលស្រវឹងស្រឿងៗក៏ឲ្យស្ត្រីម៉ាស្សា២នាក់ម៉ាស្សាឲ្យ តែមិនទាន់បានម៉ាស្សាផង ធ្វើឲ្យនាងខឹងក៏ឈប់ម៉ាស្សា ស្រាប់តែបាត់លុយអស់ជិត១ពាន់ដុល្លារ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅហាងម៉ាស្សាយីហោ ដៃចំណាន ដែលស្ថិតនៅតាមបណ្តោយផ្លូវ វត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ហួត សុភ័ក្រ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរនគរបាល ។ ចំណែកជនសង្ស័យមាន២នាក់ ទី១.ឈ្មោះ យឿន ស្រីពៅ ភេទស្រី អាយុ២១ឆ្នាំ មុខរបរម៉ាស្សា ស្នាក់នៅហាងម៉ាស្សាកើតហេតុ និងទី២ឈ្មោះ ប៉ន សម្ភស្ស ភេទស្រី អាយុ២៨ឆ្នាំ មុខរបរម៉ាស្សា ស្នាក់នៅហាងម៉ាស្សាជាមួយគ្នា។
តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ រូបគាត់បានមកលេងថៅកែហាងម៉ាស្សា ដែលត្រូវជាមិត្តភក្តិគ្នា ហើយក៏ជាមន្ត្រីនគរបាលមួយរូបដែរ ដោយមកជួបជុំមិត្តភក្កិផឹកស៊ីជាមួយថៅកែហាងម៉ាស្សា និងស្ត្រីម៉ាស្សាអស់ស្រាបៀរ១កេស នៅក្នុងហាងម៉ាស្សា ។ លុះពេលផឹកស៊ីស្រវឹងស្រឿងហើយ គាត់បានស្ត្រីម៉ាស្សា២នាក់ខាងលើម៉ាស្សាឲ្យ ដោយដោះសម្លៀកបំពាក់អស់ទុកនៅខាងក្រៅ នៅតែខោខ្លី ហើយបានដើរចូលបន្ទប់ តែមិនទាន់បានម៉ាស្សាឲ្យផង ដោយខឹងស្ត្រីម៉ាស្សាឈ្មោះ ប៉ន សម្ភស្ស ហើយស្ត្រីម៉ាស្សាក៏បានខឹងវិញដែរ មិនដឹងថាលូកលាន់អីទេ ក៏បានឈប់ម៉ាស្សាវិញ។
ប្រភពដដែលបានបន្តទៀតថា លុះចេញពីកន្លែងម៉ាស្សាវិញ ជនរងគ្រោះបាននាំម្ចាស់ហាងទៅចូលខារ៉ាអូខេ ដោយនិយាយថារូបគាត់ជាអ្នកចេញលុយ និងបានហុចកាបូបឲ្យមើល លុយរបស់គាត់មានចំនួន៨៨៥ដុល្លារ តែជាលុយគេផ្ញើ ។ លុះពេលថៅកែហាងម៉ាស្សាបើកមើលកាបូបលុយ គឺមិនមានលុយសូម្បីតែមួយរៀលធ្វើឲ្យមានការភ្ញាក់ផ្អើល និងបាននាំស្ត្រីម៉ាស្សាទាំង២នាក់ខាងលើទៅសួរនាំនៅប៉ុស្តិ៍។ ពេលសមត្ថកិច្ចបានសួរនាំស្ត្រីម៉ាស្សាទាំង២នាក់ខាងលើបានឆ្លើយដាក់ទៅវិញទៅមក ហើយបានបដិសេធរៀងៗខ្លួនទោះជាយ៉ាងណា ជនរងគ្រោះនៅតែចោទប្រកាន់ទៅជនសង្ស័យដដែល។
ក្រោយពេលកើតហេតុ ស្ត្រីម៉ាស្សាឈ្មោះ យឿន ស្រីពៅ ដោយមានគ្រឿងអលង្កានៅជាប់នឹងខ្លួន ថៅកែប្រុសជានាក់ធានាឲ្យដោះលែងវិញ ចំណែកស្ត្រីម៉ាស្សាម្នាក់ទៀត បានទូរសព្ទហៅបងប្អូនយកលុយមកដោះស្រាយ និងធានាឲ្យត្រលប់ទៅវិញរៀងៗខ្លួន៕
មតិយោបល់