ព័ត៌មានជាតិ

បើកម៉ូតូមិនប្រយត្ន័ បុកលោកតាម្នាក់កំពុងដើរតាមផ្លូវបណ្តាលឲ្យស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ

បាត់ដំបង: លោក វរសេនីយ៍ទោ ស៊ា ធី អធិការនគរបាលស្រុករុក្ខគិរី បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតកើតឡើង រវាងម៉ូតូមួយគ្រឿងបានបុកអ្នកដំណើរថ្មើរជើងបណ្តាលឲ្យលោកតាម្នាក់រងរបួសធ្ងន់ស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់ដល់មន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិព្រែកជីក ឃំុព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

ករណីនេះដែរ បានបណ្តាលឲ្យជនរងគ្រោះឈ្មោះ ក្រូច សារិន ភេទប្រុស អាយុ៨៧ឆ្នាំ រស់នៅភូមិឃំុកេីតហេតុបានរងរបួសធ្ងន់តែអកុសលក៏ស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបានប៉ុន្មានម៉ោង។

ក្រោយកើតហេតុ សមត្ថកិច្ចបានវាស់វែងនាំយកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលរង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់