ព័ត៌មានសុខភាព

រូបមន្តធម្មជាតិ២យ៉ាងជួយឲ្យផ្ទៃមុខរលោងស្អាត គ្មានស្លាកស្នាមសូម្បីមួយគ្រាប់

តើអ្នកមានបញ្ហាស្នាមប្រលាក់អុជៗពណ៌ត្នោត ឬពណ៌ក្រហមនៅលើស្បែកមុខមែនទេ? ថ្វីបើស្នាមប្រលាក់បែបនេះអាចលាក់បាំងដោយប្រើគ្រឿងសំអាងក៏ពិតមែន ក៏ប៉ុន្តែនៅពេលដែលអ្នកលាងសម្អាតផ្ទៃមុខចេញច្បាស់ជាឃើញវិញដដែល។ ទោះជាយ៉ាងណាបញ្ហាសម្រស់មួយនេះអាចដោះស្រាយបាន ដោយប្រើប្រាស់វិធីធម្មជាតិងាយៗប៉ុណ្ណោះ ហើយលោកអ្នកមិនចាំបាច់ចំណាយប្រាក់ឡើយ។ ខាងក្រោមនេះ គឺជាវិធីធម្មជាតិពីរយ៉ាងដែលអាចកម្ចាត់បញ្ហាស្នាមប្រលាក់នៅលើផ្ទៃមុខពូកែបំផុត៖

ត្រសក់
១.ហាន់ប្រសក់ពីរបីចំណិត រួចកិនឲ្យម៉ត់ក្លាយជាល្បាយ។
២.លាបនៅលើតំបន់ដែលទទួលរងនូវផលប៉ះពាល់ ហើយទុកប្រហែលជា១០នាទី។
៣.ប្រើទឹកក្តៅឧណ្ឌៗលាងសម្អាតចេញ ហើយប្រើទឹកត្រជាក់មកលាងសម្អាតម្តងទៀតដើម្បីផ្ជិតរន្ធញើសវិញ។
៤.អ្នកត្រូវព្យាយាមអនុវត្តវិធីសាស្ត្រនេះ ៣ទៅ ៤ដងក្នុងមួយសប្តាហ៍ ដើម្បីទទួលបានលទ្ធផលដែលចង់បាន។

ប្រេងវីតាមីនE
១.យកប្រេងវីតាមីន E ចំនួនពីរគ្រាប់មកលាបនៅលើស្បែកមុខ។
២.បន្ទាប់មកទុករយៈពេល ៥ទៅ១០នាទី ទើបប្រើទឹកក្តៅឧណ្ឌៗលាងសម្អាតចេញ។
៣.សូមអនុវត្តឲ្យបានទៀងទាត់យ៉ាងហោចណាស់ ៣ទៅ៤ដងក្នុងមួយសប្តាហ៍។

ក្នុងចំណោមរូបមន្តធម្មជាតិទាំងពីរយ៉ាងនេះ អ្នកអាចប្រើប្រាស់វិធីមួយណាក៏បានដែរ ព្រោះវាសុទ្ធតែមានភាពងាយស្រួល ហើយមានប្រសិទ្ធភាពថែមទៀត៕

ប្រភព៖ boldsky

មតិយោបល់