ព័ត៌មានជាតិ

Update៖ ស្រ្តីជនជាតិកូរ៉េម្នាក់ លោតសម្លាប់ខ្លួនពីជាន់ទី២៤ នៃខុនដូ SKYLAR ដោយពុំដឹងមូលហេតុ

ភ្នំពេញៈ នៅវេលាម៉ោង ១២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២០មានករណីជនជាតិកូរ៉េម្នាក់ បានធ្លាក់ពីលើអាគារខុនដូដែលមានឈ្មោះ SKYLAR កម្ពស់២៩ជាន់នៅតាមបណ្ដោយផ្លូវ៤១ កែង និងផ្លូវព្រះនរោត្តម ខាងក្រោយអូនតែតាយម៉េងចាស់នៅក្នុងក្រុម៦១ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ស្រ្តីដែលស្លាប់ជាជនជាតិកូរ៉េមានឈ្មោះ JANG HEYIYOUNG អាយុ ៣២ឆ្នាំ ដោយដឹងថាធ្លាក់ពីជាន់ទី២៤ បន្ទប់លេខ ៥ធ្លាក់មកចូលក្នុងដីឡូផ្ទះដែលគេទុកចោលមួយកន្លែងនៅជិតកន្លែងកើតហេតុបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម៌។

បើតាមសម្ដីសន្តិសុខដែលយាមការនៅខុនដូខាងលើបាន ប្រាប់ឲ្យដឹងថាគាត់ឮសូរសំឡេងធ្លាក់ក្រាំងតាំងពីម៉ោង ១១មកម្ល៉េះគាត់ក៏មិនចាប់អារម្មណ៍ទេ។ រហូតដល់សង្សារនារីរងគ្រោះជាជនជាតិកូរ៉េដូចគ្នា គាត់មកពីក្រៅមកពីកន្លែងផឹកស៊ីវិញ ដើររកសង្សារគាត់មិនឃើញគាត់បានចុះមកសួរនាំសន្តិសុខ ។ សន្តិសុខបានប្រាប់ថាមានឮសូរធ្លាក់ ក្រាំង ចូលក្នុងដីឡូត៍ ដែលគេទុកចោលមួយកន្លែងហើយក៏នាំគ្នាឡើងរបងមើល ស្រាប់តែឃើញស្រ្តីរងគ្រោះខាងលើ ដេកបែកក្បាលបាក់ដៃបាក់ជើងស្លាប់ទាំងអាវសើយឡើងលើ ហើយបង្កឲ្យមានការភ្ញាក់ផ្អើលបានរាយការណ៍ទៅប្រាប់
កងរាជអាវុធហត្ថក៏ដូចជា សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយក៏បានទំនាក់ទំនងខាងកោសល្យវិច័យ កំពុងតែដុតដៃដុតជើងពិនិត្យទៅលើសាកសព ដើម្បីដឹងថាតើរឿងនេះជារឿងឃាតកម្មឬក៏ជារឿងអត្តឃាតនោះទេ?

មតិយោបល់