ខ្សែប្រយុទ្ធបារាំង Antonio Griezmann មិនចង់ផ្លាស់មកលេងនៅ Premier League ខណៈកីឡាកររូបនេះ ចង់មកលេងជាមួយ Neymar និង Mbappe នៅ Paris Saint Germain វិញ។
បន្ទាប់ពីការអន្ទងយ៉ាងខ្លាំងក្លាពីសំណាក់ក្រុម បីសាចក្រហម Manchester United ក្នុងការចង់បាន Griezmann ទៅរួមក្រុម នោះ បែរជាកីឡាករបារាំងរូបនះ មិចង់មកលេងនៅ Premier League ទៅវិញ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Independent បានឲ្យដឹងថា Griezmann មិនចង់ទៅ Premier League ឡើយ ដោយកីឡាកររូបនេះ ចង់ទៅលេងនៅ Paria Saint Germain វិញ។ ការសម្រេចចិត្តចង់ទៅកាន់ Paris Saint Germain នេះដែរ Griezmann មានបំណងចង់ចាប់ដៃគូ ជាមួយនឹងខ្សែប្រយុទ្ធប្រស៊ីល Neymar និង មិត្តរួមក្រុម Kylian Mbappe ដែលកំពុងប្រកបអាជីព នៅក្លិបបារាំងមួយនេះ។
យ៉ាងណាវិញ Antonio Griezmann ពិតជាពិបាកក្នុងការផ្លាស់ទៅកាន់ លីគកំពូលបារាំងខ្លាំងណាស់ ព្រោះថា ក្រុមបីសាចក្រហម Manchester United ហាក់ដូចជាចង់បាកីឡាករបារាំងរូបនេះណាស់ ព្រមទាំងហ៊ានចំណាយទឹកប្រាក់យ៉ាងច្រើនក្នុងការនាំយកកីឡាកររូបនេះផងដែរ។ ក៍ប៉ុន្តែ សម្រាប់ Griezmann ផ្ទាល់វិញ គឺមិនមានបំណងមក Man Utd ឡើយ ដោយរូបគេចងម់កកាន់ Paris Saint Germain ដើម្បីួបជុំជាមួយកីឡាករឆ្នើមៗ ជាច្រើន ជាពិសេសនោះ គឺ Neymar និង Mbappe ។
ដូច្នេះហើយ ខ្សែប្រយុទ្ធបារាំង Antonio Griezmann អាចនឹងក្លាយជាសមាជិកថ្មីម្នាក់ទៀត របស់ក្រុម Paris Saint Germain ជាក់ជាមិនខាន តាមរយៈការចង់ទៅលេងជាមួយក្លិប បារាំងរូបនេះ ជាជាងការផ្លាស់ទៅកាន់ Premier League ។



មតិយោបល់