ភ្នំពេញៈ បុរសម្នាក់បានប្រើទឹកអាស៊ីត ជះស្រោចលើផ្ទៃមុខ និងដងខ្លួនស្ត្រីម្នាក់ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ ព្រោះតែខឹងរឿងសុំស្រទ្បាញ់ តែត្រូវខាងស្រ្តីបដិសេធ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំមុខផ្ទះជនរងគ្រោះតែម្តង នៅផ្លូវបេតុង ភូមិថ្មី សង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជយ័។
ប្រភព័ត៌ពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូចេញពីផ្ទះ ហើយបានឈប់ចតមុខផ្ទះ ពេលនោះស្រាប់តែជនដៃដល់ បានធ្វើសកម្មភាពយកដបដាក់ទឹកអាស៊ីត ជះស្រោចទៅលើជនរងគ្រោះ បណ្តាលឲ្យរលេះរលួយពេញផ្ទៃមុខ និងដងខ្លួន ហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកុសមះ។
ស្រ្ដីរងគ្រោះឈ្មោះ ឌឿន សុខណារ៉ា ភេទស្រីអាយុ៤៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅចំណុចកើតហេតុខាងលើ
ចំណែកជនសង្សយ័មានឈ្មោះ ខៀវ វិសិដ្ឋ ហៅថៃយ៉ា ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១១០ផ្លូវបេតុង ភូមិថ្មីសង្កាត់ស្ទឹងមានជយ័១ ខណ្ឌមានជយ័ បន្ទាប់ពីធ្វើសកម្មភាពរួច បានរត់គេចខ្លួនបាត់ស្រមោល។
តាមសម្តីកូនស្រីរបស់ស្ត្រីរងគ្រោះ បានឲ្យដឹងថា មូលហេតុដែលឈានដល់ការជះទឹកអាស៊ីដនេះ គឺដោយសារជនសង្សយ័សុំស្នេហ៏ម្ដាយខ្លួន តែត្រូវបានគាត់បដិសេធ។
ក្រោយពេលកើតហេតុ កូនស្រីជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលស្ទឹងមានជយ័១ លុះព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ជនសង្សយ័ក៏បានទៅមើលស្ត្រីរងគ្រោះ នៅមន្ទីរពេទ្យព្រះកុសុមះ ត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌមានជយ័ ធ្វើការឃាត់ខ្លួន និងបញ្ជូនមកសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជយ័១។
បច្ចុប្បន្នជនសង្សយ័ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានខណ្ឌមានជយ័ ដើម្បីកសាងសុំនុំរឿងបញ្ជូនបន្តទៅតុលាការ ចាត់ការរតាមផ្លូវច្បាប់៕
មតិយោបល់