ព័ត៌មានកីឡា

ជម្លោះដ៏ធំមួយបានកើតឡើងនៅការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Division 1 របស់សិង្ហបុរី (វីដេអូ)

ជម្លោះដ៏ធំមួយបានផ្ទុះឡើងក្នុងអំឡុងពេលការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Division 1 របស់ប្រទេសសិង្ហបុរី រវាងក្រុម SAFSA (Singapore Armed Forces Sports Associatio) ជាមួយក្រុម Yishun Sentek Mariners កាលពីយប់ថ្ងៃអាទិត្យ។

មូលហេតុដែលបានកើតឡើងបន្ទាប់ពីខ្សែការពារ Zulfadhli Suzliman របស់ក្រុម Yishun Sentek Mariners ត្រូវបណ្តេញចេញដោយសារបានទាត់កីឡាករ Zulfadhli Suzliman របស់ក្រុម SAFSA ធ្វើឲ្យរងរបួសនៅតង់ទី២ ។

សេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយដោយសមាគមន៍បាល់ទាត់សិង្ហបុរី (FAS) កាលពីថ្ងៃចន្ទ បាននិយាយថា ប៉ូលីសបានទៅដល់ទីលានដើម្បីយកសេចក្តីថ្លែងការណ៍ពីក្រុមទាំងពីរបន្ទាប់ពីការប្រកួតចប់។

ក្នុងសេចក្តីប្រកាសបានសរសេរថា “FAS មិនប្រកាន់ពូជសាសន៍នូវអាកប្បកិរិយាមិនសមស្របណាមួយដែលធ្វើឱ្យឈ្មោះកីឡារបស់យើងមិនល្អ និងនាំឱ្យមានការមិនសប្បាយចិត្តឡើយ។ នៅពេលដែលបញ្ហាកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតយើងមិនអាចធ្វើការអត្ថាធិប្បាយបន្ថែមទៀតបានទេ”៕

https://www.youtube.com/watch?v=QX7lZmI-uBI

មតិយោបល់