ព័ត៌មានជាតិ

ជិះម៉ូតូលឿនពេក បុកបង្គោលភ្លើងរបួសធ្ងន់!

កំពង់ឆ្នាំងៈ លោកអធិការក្រុងកំពង់ឆ្នាំងបានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយបុរសម្នាក់ជិះម៉ូតូលឿនពេកទៅបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង១៥នាទី យប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ៩០-៩១ ចំណុចមុខសាលាបំពេញវិជ្ជា ក្នុងភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយខ្លួនឯង ដោយបុរសម្នាក់ឈ្មោះ ហុង គ្រុយ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅស្នាក់នៅបណ្ដោះអាសន្នភូមិទី១ សង្កាត់ខ្សាម បើកបរម៉ូតូម៉ាកយ៉ាម៉ាហាស៊ីរ៉ូស ពាក់ស្លាកលេខ ភ្នំពេញ 1N-5245 បានបើកបរពីត្បូងទៅជើង ក្នុងល្បឿនលឿនលុះដល់ចំណុចកើតហេតុ កាច់ចង្កូតមិនទាន់ក៏ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវតែម្ដងបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

មតិយោបល់